ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះក្រសួងរ៉ែ​ និងថាមពល ផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ពន្លត់

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះក្រសួងរ៉ែ​ និងថាមពល ផ្អើលដល់អាជ្ញាធរមានសមត្ថកិច្ចចុះជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ​ កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ក្រសួងរ៉ែ​ និងថាមពល ស្ថិត​នៅតាមបណ្តោយផ្លូវលេខ៥១​ ភូមិ​៥​ សង្កាត់ផ្សារថ្មីទី៣​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។ 

   យោងតាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា មូលហេតុ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី​ ដោយឆាបឆេះខូចខាតសម្ភារៈធ្វេីពីឈេីលេីថ្មបេតុង ទំហំ​ ៣០ម៉ែត្រ​ គុណ ៣០ម៉ែត្រ តុ​ ទូ​ ឯកសារមួយចំនួន​ និងម៉ាស៉ីនត្រជាក់ចំនួន​១ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ នឹងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

    ចំពោះប្រតិបត្តិការជួយសង្គ្រោះអគ្គិភ័យខាងលេីនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់​អគ្គិភ័យសរុបទាំងអស់​ចំនួន ០៦គ្រឿង​ ដោយប្រេីប្រាស់ទឹកអស់​ចំនួន ​០៦ឡាន​ ស្មេីនឹង​ ២៦ម៉ែត្រគូប ដោយប្រើប្រាសរយៈពេល៣០នាទី ដើម្បីធ្វើការបានបាញ់ពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរនៅយប់ថ្ងៃខែឆ្នាំដដែល៕

ដោយ​ ៖​ ភារ៉ា​ដង្កោ


ចែករំលែក៖