ខ្សែប្រយុទ្ធ Lionel Messi មិនត្រូវបានបញ្ចូលក្នុងក្រុម Paris Saint-Germain សម្រាប់ជ័យជម្នះ ២-០ ក្នុងផ្ទះរបស់ពួកគេលើក្រុមMontpellier នៅចុងសប្តាហ៍នេះទេ ប៉ុន្តែគាត់កំពុងហ្វឹកហាត់ជាមួយក្រុមមុនការប្រកួតវគ្គចែកពូល Champions League ទល់នឹង Manchester City នៅយប់ថ្ងៃអង្គារ។
ជង្គង់របស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះកំពុងធ្វើឱ្យគាត់មានបញ្ហាតិចតួច ហើយគាត់អាចចាប់ផ្តើមបង្ហាញខ្លួនប៉ះនឹងម្ចាស់ជើងឯកអង់គ្លេសMan City បាន។
កីឡាករ Marco Verratti កំពុងមានសុខភាពល្អឡើងវិញបន្ទាប់ពីមានរបួសធ្ងន់ធ្ងរ ហើយការវិលត្រឡប់របស់គាត់នឹងក្លាយជាគន្លឹះសម្រាប់ក្រុមរបស់លោក Mauricio Pochettino ដោយសារតែដែកីឡាកររូបនេះអាចផ្សារភ្ជាប់ជាមួយខ្សែប្រយុទ្ធទាំង៣នៅ PSG បាន។
Messi មិនទាន់រីករាយនឹងការប្រកួតបាល់ទាត់ល្អបំផុតរបស់គាត់នៅឡើយទេនៅក្នុងក្លិបថ្មីរបស់គាត់ ប៉ុន្តែគាត់ត្រូវការពេលវេលា និងការប្រកួតធំៗ ហើយការប្រកួតទល់នឹងក្រុមរបស់លោក Pep Guardiola អាចជាចំណុចដែលគាត់ចាប់ផ្តើម។
ការប្រកួតដ៏ស្វិតស្វាញមួយត្រូវបានរំពឹងទុករវាង PSG នឹង Man City ដោយមនុស្សជាច្រើនសង្ឃឹមថា Kylian Mbappe, Neymar និង Messiនឹងចាប់ផ្តើមចាប់ដៃគ្នាក្នុងការប្រកួតឲ្យមានភាពស៊ីចង្វាក់។
គួរបញ្ជាក់ថា ក្រុម PSG បានចាប់ផ្តើមយ៉ាងល្អនៅក្នុងក្របខ័ណ្ឌបារាំងLigue 1 ប៉ុន្តែពួកគេនឹងស្វែងរកលទ្ធផលល្អបន្ថែមទៀតនៅការប្រកួតទ្វីបអឺរ៉ុប Champions League បន្ទាប់ពីគូរប្រកួតបើកឆាកក្នុងពូលរបស់ពួកគេទល់នឹងក្លិប Brugge បានត្រឹមស្មើគ្នា១ទល់១ប៉ុណ្ណោះ ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)