ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ N’Golo Kante របស់ក្រុមតោខៀវ Chelsea ធ្វើតេស្តវិជ្ជមានកូវីដ-១៩ នឹងខកខានការបង្ហាញខ្លួនពេលប៉ះ Juventus យប់នេះ

ចែករំលែក៖

ខ្សែបម្រើ N’Golo Kante របស់ក្រុមតោខៀវ Chelsea បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ហើយនឹងខកខានការប្រកួតក្របខ័ណ្ឌ Champions League នៅរាត្រីថ្ងៃពុធនេះជាមួយក្រុម Juventus។ កីឡាករអន្តរជាតិបារាំងវ័យ៣០ឆ្នាំរូបនេះនឹងនៅដាច់ដោយឡែកពីគេរយៈពេល១០ថ្ងៃ។

រូបគេនឹងមិនបង្ហាញខ្លួនពេលក្រុមតោខៀវប៉ះជាមួយក្រុម Southampton ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍នេះទេ ហើយទំនងជាខកខានការប្រកួត Nations League របស់បារាំងជាមួយបែលហ្ស៊ិកនៅថ្ងៃទី៧ ខែតុលាផងដែរ។

លោក Thomas Tuchel គ្រូបង្វឹកក្រុមតោខៀវបាននិយាយថា គាត់មិនដឹងថាកីឡាកររបស់គាត់ប៉ុន្មាននាក់ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩នោះទេ។ លោក Tuchel បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា យើងគឺជាការឆ្លុះបញ្ចាំងពីសង្គមដែលកីឡាករគឺជាមនុស្សពេញវ័យ ហើយពួកគេមានជម្រើសដោយសេរី។

លោកបន្តថា “យើងគួរតែទទួលយកវា នេះតិចឬច្រើនខ្ញុំអាចនិយាយបាន ខ្ញុំដឹងថា ស្ថានភាពនៅឆ្ងាយពីការប្រកួត។ វាធ្វើឱ្យអ្នកដឹងយ៉ាងច្បាស់ថា វាមិនចប់ទេ”។ នៅពេលត្រូវបានសួរថា តើកីឡាករគួរតែដឹកនាំតាមគំរូ និងទទួលវ៉ាក់សាំងបង្ការដែរឬទេ? លោក Tuchel បានថា “តើខ្ញុំមានសិទ្ធិនិយាយទេ? ខ្ញុំមិនប្រាកដទេ។ វាជាសំណួរមិនអាចឆ្លើយបាន! ការចាក់វ៉ាក់សាំងហាក់ដូចជាជាការការពារត្រឹមត្រូវ ខ្ញុំបានចាក់វ៉ាក់សាំងហើយប៉ុន្តែខ្ញុំមិនអាចនិយាយខ្លួនឯងអំពីអនុសាសន៍បានទេ” ។

ក្រុមតោខៀវ Chelsea នឹងត្រូវអវត្តមានកីឡាករ Reece James, Christian Pulisic និង Mason Mount ទល់នឹងក្រុម Juventus នៅរាត្រីថ្ងៃពុធ ទី២៩ កញ្ញានេះ។ ខ្សែការពារ James បានរងរបួសកជើងទល់នឹងក្រុម Manchester City កាលពីថ្ងៃសៅរ៍ ខណៈដែលកីឡាករ Mount និង Pulisic កំពុងញុំាញីដោយសាររបួសយូរ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖