ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនេីបម៉ាក KIA បុកម៉ូតូPCXក្បែរផ្សារអូរឫស្សីបណ្ដាលឲ្យរបួសធ្ងន់និងស្រាល២នាក់

ចែករំលែក៖

    ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ និងនារីម្នាក់ទៀតរងរបួសស្រាល​ បន្ទាប់ពីត្រូវរថយន្តស៊េរីទំនេីបម៉ាក KIA បេីកបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង​កាលពីវេលាម៉ោង១០​ និង៥០នាទីយប់​ ថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅត្រង់ចំណុចក្បែរផ្សារអូរឫស្សី​តាមបណ្ដោយផ្លូវលេខ១៨២​ កែងផ្លូវលេខ១០៧​ ក្នុងសង្កាត់បឹងព្រលិត​ ខណ្ឌ៧មករា​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេឃេីញម៉ូតូម៉ាកPCX ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 1HA-7060 បេីកបរដោយបុរសម្នាក់​ឌុបនារីម្នាក់​ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១៨២​ពីលិចទៅកេីត​ក្នុងល្បឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកKIA ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AZ-1703 បេីកបរដោយបុរសជនជាតិចិនធ្វេីដំណេីរស្របទិសគ្នាមកបុកពេញទំហឹង​បណ្ដាលឱ្យបុរសម្នាក់ជាអ្នកឌុបរងរបួសធ្ងន់​ រីឯនារីម្នាក់អង្គុយខាងក្រោយរងរបួសស្រាល​ ។ ដោយឡែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខមធ្យម​ តែម៉ូតូខ្ទាតឆ្ងាយពីរថយន្តជាង១០ម៉ែត្ររងការខូចខាត​គួរសម​ ។ 

    ក្រោយកេីតហេតុ​ បុរសរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​។ រីឯរថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍មកធ្វេីការវាស់វែងយកទៅរក្សាទុក​នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ ដេីម្បីដោះស្រាយគ្នានាពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖