ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ និងនារីម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីត្រូវរថយន្តស៊េរីទំនេីបម៉ាក KIA បេីកបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅត្រង់ចំណុចក្បែរផ្សារអូរឫស្សីតាមបណ្ដោយផ្លូវលេខ១៨២ កែងផ្លូវលេខ១០៧ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HA-7060 បេីកបរដោយបុរសម្នាក់ឌុបនារីម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១៨២ពីលិចទៅកេីតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកKIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-1703 បេីកបរដោយបុរសជនជាតិចិនធ្វេីដំណេីរស្របទិសគ្នាមកបុកពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់ជាអ្នកឌុបរងរបួសធ្ងន់ រីឯនារីម្នាក់អង្គុយខាងក្រោយរងរបួសស្រាល ។ ដោយឡែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខមធ្យម តែម៉ូតូខ្ទាតឆ្ងាយពីរថយន្តជាង១០ម៉ែត្ររងការខូចខាតគួរសម ។
ក្រោយកេីតហេតុ បុរសរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ រីឯរថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍មកធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដេីម្បីដោះស្រាយគ្នានាពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ