ព័ត៌មានទាន់ហេតុការណ៍៖

ខឹងកូនខ្លូនឯងមិនដឹងធ្វើអ្វីកើតក៏ទិញសាំងដុតសម្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានចុះអន្តរាគមន៍ពន្លត់ អគ្គិភយ័ឆេះផ្ទះពលរដ្ឋមួយកន្លែង ដែលតាមសមត្ថកិច្ចបានឱ្យដឹងថាជាករណីចាក់សាំងដុតសម្លាប់ខ្លួនឯងក្នុងផ្ទះ ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង៧យប់ថ្ងៃទី៣០កញ្ញា២០២១ បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ក្នុងអគ្គិភយ័នេះ។

សមត្ថកិច្ចឲ្យដឹងបន្ថែមថា ស្ត្រីរងគ្រោះឈ្មោះ កែវ ពៅ អាយុ៦៩ឆ្នាំ ហើយផ្ទះនេះមានទំហំ ៦ម៉ែត្រ×១៥ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង រួមនិងសម្ភារៈ ទ្រព្យសម្បត្តិមួយចំនួនទៀត។

  តាមការបំភ្លឺពីកូនជនរងគ្រោះ ឈ្មោះ លី ក្បក់ ភេទប្រុសបានប្រាប់សមត្ថកិច្ចថា ម្តាយរបស់ខ្លួនបានខឹងខ្លួនចំនួន២ថ្ងៃមកហើយ រួចនៅពេលកើតហេតុខាងលើ គាត់បានចាក់សាំងដុតផ្ទះសម្លាប់ខ្លួនតែម្តង 

  ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីយ៍៕

ដោយ៖ ឆ្លាម សមុទ្រ


ចែករំលែក៖