ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាសេ១២៥បត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូមកបញ្ច្រាសបុករបួសធ្ងន់ស្រាល៤នាក់នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៤នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍អ្នកបើកម៉ូតូហុងដាសេ១២៥  បត់ឆ្វេងមិនប្រយ័ត្នបុកជាមួយម៉ូតូ​ទិសដៅ​បញ្ច្រាស​ទិស​គ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២៣នាទីក្បាលព្រលប់ថ្ងៃ​ទី​៣០ខែ​កញ្ញា ឆ្នាំ​២០២១ លើផ្លូវ៣៣៤​ចំណុច​ភូមិ​ព្រៃ​សង្កែ​ ឃុំ ខ្សែត្រ​ ស្រុក​កំពង់​រោទិ៍ ខេត្ត​ស្វាយរៀង​។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថាអ្នកបើកម៉ូតូបង្កហេតុ មានឈ្មោះវ៉ង សាខន ភេទស្រី​អាយុ​៣៥​ឆ្នាំ​  អ្នក​រួម​ដំណើរ​​ឈ្មោះ វៀង ផាន​ម៉ៃ ភេទ​ស្រី អាយុ​១៨​ឆ្នាំ និងឈ្មោះ វៀង វីន ភេទ​ប្រុស អាយុ​៦​ឆ្នាំ អ្នក​ទាំង​៣ មាន​ទី​លំនៅ​ភូមិ ព្រៃ​សង្កែ ឃុំ​ខ្សែត្រ ស្រុក​កំពង់​រោទ៍ ខេត្ត ស្វាយរៀង​ជិះម៉ូតូម៉ាកHonda សេ១២៥ ផលិត​ឆ្នាំ ២០១០ ពណ៌​ខ្មៅ ពាក់ស្លាក​លេខ ស្វាយរៀង​ ១B៧៤៤០ ខូចខាតយ៉ាងដំណំ។

ចំណែកអ្នករងគ្រោះមានឈ្មោះរីន សំណាង  អាយុ ២៣ឆ្នាំ   មាន​ទីលំនៅ​ភូមិ​ត្រពាំង​កំពឹស​ ឃុំ ខ្សែត្រ​ ស្រុក កំពង់រោទ៍ ខេត្ត​ស្វាយរៀង។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHonda សេ១២៥ ផលិត​ឆ្នាំ ២០១០ ពណ៌​ខ្មៅ ពាក់ស្លាក​លេខ ស្វាយរៀង​ ១B.៧៤៤០ ជិះគ្នា៣នាក់លើ​ផ្លូវ​៣៣៤​ ហើយក៏បានបត់ឆ្វេងខ្វះប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកExciter ពណ៌​ខ្មៅ​ អត់ស្លាកលេខទិសដៅបញ្ច្រាសគ្នាបុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកសមត្ថកិច្ចនគរបាលបានមកដល់ធ្វើការវាស់វែងនិងអូសយក ​វត្ថុ​តាង​ទាំងពីរ​គ្រឿង​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្សែត្រ​ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖យឹម សុថាន

 


ចែករំលែក៖