ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយការបោះឆ្នោតអាល្លឺម៉ង់នៅជាប់គាំងក្នុងការបង្កើតរដ្ឋាភិបាលសម្ពន្ធមិត្ត

ចែករំលែក៖

សកម្មភាពក្នុងការអូសទាញបណ្តាគណបក្សដើម្បីបង្កើតរដ្ឋាភិបាលរួមនៅក្នុងប្រទេសអាល្លឺម៉ង់កំពុងតែពន្លឿន ប៉ុន្តែមិនមានលទ្ធផលនោះឡើយ។
ក្រោយកិច្ចប្រជុំជាលើកដំបូងរបស់គណបក្ស បៃតងនិងគណបក្សប្រជាធិបតេយ្យ សេរី FDP ក្នុងថ្ងៃទី ២៨ខែកញ្ញា ពេលនេះគណបក្សធំទាំងពីរ នៅអាល្លឺម៉ង់ គឺគណបក្ស សង្គមប្រជាធិបតេយ្យ SPD និងគណបក្សCDU កំពុងតែពិភាក្សាជាមួយគណកប្សតូចៗ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ។ នៅក្នុងកិច្ចពិភាក្សា នាថ្ងៃទី ២និងទី៣ ខែកញ្ញា គណកប្ស SDP បានជួបជាមួយបៃតងនិងគណបក្សFDP ។ កន្លងមកគណបក្ស FDP នឹងជួបជាមួយគណបក្សបៃតង ក្នុងថ្ងៃទី៥ខែតុលា ដើម្បីពិភាក្សាស្វែងរកសម្ព័ន្ធ។
នៅពេលនេះបើទោះបីគណបក្ស បៃតង និងគណបក្ស FDP មិនបានយកឈ្នះនៅក្នុងការបង្កើតរដ្ឋាភិបាលក៏ពិតមេនប៉ុន្តែគណបក្សទាំងពីរ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតរដ្ឋាភិបាល ។ គណបក្ស SPD និងគណបក្ស CDU កំពុងតែខិតខំបញ្ចុះបញ្ចូលគណបក្សទាំងពីរ មកចូលរួមបង្កើតរដ្ឋាភិបាល ។
ការបោះឆ្នោតអាល្លឺម៉ង់ លើកនេះគណបក្ស CDU ដែលធ្លាប់ទទួលបានជោគជ័យ ៤អាណត្តិកន្លងមក ក្រោមការដឹកនាំរបស់លោកស្រី Merkel ពេលនេះបានចាញ់គណបក្ស FDP ។ ការបោះឆ្នោតកាលពីថ្ងៃទី ២៦ខែកញ្ញាគឺបានបញ្ចប់ រយៈពេល១៦ឆ្នាំនៃការកាន់អំណាចរបស់គណបក្សសម្ពន្ធមិត្ត CDU/CSU របស់លោកស្រី Angela Merkel ក៏ដូចជាបញ្ចប់រដ្ឋកាលដឹកនាំរយៈពេល១៦ឆ្នាំ។ ប៉ុន្តែការបោះឆ្នោតលើកនេះលោកស្រី Merkel បានចូលនិវត្ត។
ដោយសារតែមិនទាន់អាចបង្កើតរដ្ឋាភិបាលថ្មីបាន លោកស្រី Angela Merkel នៅតែបន្តដឹកនាំអាល្លឺម៉ង់ ជាច្រើនខែទៀតរហូតដល់ មានរដ្ឋាភិបាលថ្មីមកជំនួសវិញ៕

ដោយ៖ធីរីណា(ប្រភពរូបថត៖AP.)

 


ចែករំលែក៖