ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សុខាភិបាល​វៀតណាម​ បន្តរកឃើញអ្នកជំងឺកូវីដ-១៩​ ជាង១០០នាក់ដដែល,ខណៈ​រកឃើញអ្នកឆ្លងថ្មីៗ​ជាង៥ពាន់នាក់​

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​​ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ រហូតដល់ ៥,៣៨៣ករណីបន្ថែមទៀត,ខណៈ​អ្នកជំងឺកូវីដ-១៩​ ចំនួន​១៣០នាក់​ ស្លាប់​បន្ថែម​ទៀត​ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដូចគ្នា។

ក្រសួង​សុខាភិបាល​វៀតណាម​ បានបញ្ជាក់បន្ថែមទៀតថា​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០១ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ២,៤៩០នាក់។

គួរបញ្ជាក់ថា​ ប្រទេសវៀតណាម​ មានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨១៣,៩៦១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧២១,៤៨០នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៩,៨៤៥នាក់​ គិតត្រឹមយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១៕

ដោយ​៖ស​ តារា(រូបភាព​៖ឯកសារ​ AP)


ចែករំលែក៖