ខេត្តស្វាយរៀង៖ យើងខ្ញុំទាំងអស់គ្នាជាយុវជនគណបក្សខេត្តស្វាយរៀង សូមប្រកាសជាឱឡារិកគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា “ដើម្បីបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវ មានសញ្ជាតិខ្មែរតែមួយ”។
យើងខ្ញុំយល់ឃើញថា ក្នុងនាមជាអ្នកតំណាងប្រជាជាតិខ្មែរ ជាអ្នកការពារ និងទទួលខុសត្រូវចំពោះផលប្រយោជន៍ខ្មែរ ពិតប្រាកដ គឺមិនត្រូវលាយឡំ និងទទួលខុសត្រូវចំពោះជាតិដទៃក្នុងពេលតែមួយឡើយ។ ម្យ៉ាងវិញទៀត ប្រវត្តិសាស្ត្របាន បង្រៀនឱ្យពួកយើងខ្ញុំឃើញថា មានតែជនជាតិខ្មែរ ដែលតែងតែនៅជាមួយប្រជាជនខ្មែរ ឈរខាងប្រជាជនខ្មែរជាដរាបរៀងមក។
យើងខ្ញុំ សូមគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈមុតមាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្តួចផ្តើមឱ្យមានការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់តំណែងកំពូលៗរបស់ស្ថាប័នជាតិនៃព្រះរាជាណាចក្រ កម្ពុជា។ ការសម្រេចចិត្តដ៏អស្ចារ្យនេះ រួមផ្សំនឹងសកម្មភាពនិងពលិកម្មរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កន្លងមក គឺបានបញ្ជាក់ឱ្យយើងខ្ញុំជាយុវជនរបស់គណបក្សបានឃើញថា គឺសម្ដេចតែងឈរនៅខាងប្រជាជនខ្មែរទទួល ខុសត្រូវនិងការពារប្រយោជន៍ជាតិខ្មែរនៅគ្រប់កាលៈទេសៈ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងនូវការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីឈានទៅកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់មុខតំណែងកំពូលសំខាន់ៗរបស់ជាតិ ចាប់ពីពេលនេះ តទៅអនាគត៕
ដោយ៖ សិលា