ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកចំនួន ៣៩៦នាក់បន្ថែមទៀតក្នុងឃុំអូរឧកញ៉ាហេង ឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា !

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សមាជិកចំនួន ៣៩៦នាក់បន្ថែមទៀតក្នុងឃុំអូរឧកញ៉ាហេង ឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នេះក្រោមអធិបតីភាពលោក សាយ សំអាល់ សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ។ 

មានប្រសាសន៍នៅក្នុងពីធីបញ្ចូលសមាជិកគណបក្សថ្មីនេះ លោក សាយ សំអាល់ប្រធានក្រុមការងារបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភាកិច្ចរបស់គណ:កម្មាធិការគណបក្សខេត្ត ស្រុក និងឃុំកន្លងមកទាំងការងារនយោបាយ សតិអារម្មណ៍ ចាត់តាំងព្រមទាំងការចិញ្ចឹមចលនានៅតាមមូលដ្ឋាន។

លោកប្រធានក្រុមការងារក៏បានស្វាគមន៍និងថ្លែងអំណរគុណព្រមទាំងកោតសរសើរដោយស្មោះចំពោះប្អូនៗ និងក្មួយៗដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវចូលរួមជាសមាជិកគណបក្សប្រជា ជនកម្ពុជាដែលជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ហើយជានិច្ចកាលបានរួមសុខរួមទុក្ខជាមួយប្រជាជន។ 

លោកប្រធានក្រុមការងារបានផ្តាំផ្ញើឱ្យបងប្អូននិងក្មួយៗទាំងអស់ទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតចំពោះអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលាដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១និងត្រៀមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ខែ មិថុនា ឆ្នាំ២០២២  ក៏ដូចជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ។ លោកប្រធានការងារ បានជូនសមាជិកសមាជិកាគណបក្សដែលទើបញ្ចូលថ្មីនូវថវិកាមួយចំនួន រួមនឹងអាវ១និងមួក១គណបក្សផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖