ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចកោសល្យវិច័យ និងគ្រូពេទ្យជំនាញ ចុះសហការជាមួយអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ធ្វើការពិនិត្យជុំវិញករណីបុរសវ័យចំណាស់ ចង-ក ធ្វើអត្តឃាតនៅដើមឈើផ្នែកខាងមុខផ្ទះរបស់ខ្លួន ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនាព្រឹកព្រលឹម ថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចដើមឈើ(សូដា)ផ្នែកមុខផ្ទះចម្ងាយប្រមាណ១០ម៉ែត្រ ស្ថិតនៅស្ដុកខ្ទុម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
សេចក្តីរាយការណ៍នានាពីកន្លែងកើតហេតុ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ចាន់ សុខា ភេទប្រុស អាយុ ៧៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំកើតហេតុ បុរសវ័យចំណាស់ជាជនរងគ្រោះ បានយកខ្សែនីឡុង ពណ៌ខៀវ ចង-ក ជាមួយដើមឈើ(សូដា)បណ្ដាលឲ្យស្លាប់ និងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច ។សេចក្តីរាយការណ៍ដដែលបន្តទៀតថា ករណីអត្តឃាតនេះសមត្ថកិច្ច និងគ្រូពេទ្យជំនាញ ចុះសហការពិនិត្យ និងស្រាវជ្រាវជុំវិញបញ្ហាដែលបានកើតឡើង លទ្ធផលៈ ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យករណីផ្សេងៗទេ ការធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ និងដែលតា -អវិជ្ជមាន ។ប្រភពបញ្ជាក់ទៀតថា ជនរងគ្រោះពិតជាស្លាប់ដោយចង-ក ធ្វើអត្តឃាតពិតប្រាកដ អាចបណ្ដាលមកពីមានជំងឺប្រចាំកាយ បន្ទាប់ពិនិត្យចប់សព្វគ្រប់ ធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ បុឹម ពិន