លោក Mikel Arteta បានឈ្នះតំណែងជាអ្នកចាត់ការល្អនៅ Premier League ប្រចាំខែកញ្ញាបន្ទាប់ពីដឹកនាំក្រុម Arsenal ឈ្នះ៣ប្រកួតជាប់ៗគ្នា។
ក្រុមកាំភ្លើងធំArsenalបានផ្តួលក្រុម Norwich, Burnley និងគូប្រជែងក្នុងតំបន់ Tottenham ដើម្បីឡើងចេញពីតំបន់កាត់ចោលបន្ទាប់ពីចាប់ផ្តើមរដូវកាលជាមួយនឹងការបរាជ័យ៣ដងជាប់ៗគ្នា។ លោក Arteta មានវ័យ៣៩ឆ្នាំបាននិយាយថា “វាជាអារម្មណ៍ដ៏អស្ចារ្យវាមានន័យថា យើងរត់បានល្អនិងឈ្នះការប្រកួត” ។
ក្រុម Arsenal របស់លោក Arteta ឥឡូវនេះឈរនៅលេខ១១ក្នុងតារាងបន្ទាប់ពីគូប្រកួតចុងក្រោយរបស់ពួកគេជាមួយក្រុម Brighton ហើយគាត់បានបន្ថែមថា “ពានរង្វាន់នេះគឺអំពីមនុស្សដែលពាក់ព័ន្ធ,មនុស្សដែលធ្វើការជាមួយខ្ញុំនិងដឹងគុណដែលខ្ញុំមានពួកគេ” ។
អតីតកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានផ្តួលលោក Pep Guardiolaរបស់ក្រុម Manchester City, លោក Jurgen Klopp របស់ក្រុម Liverpool, លោក Graham Potter របស់ក្រុម Brighton និងលោក Dean Smith របស់ក្រុម Aston Villa ដើម្បីឈ្នះពានរង្វាន់នេះ។
លោក Mikel Arteta ដែលបានបង្ហាញខ្លួន១៥០លើកក្នុងកំឡុងពេល៥ឆ្នាំក្នុងនាមជាកីឡាកររបស់ក្រុម Arsenal ត្រូវបានតែងតាំងជាអ្នកស្នងតំណែងរបស់លោក Unai Emery នៅខែធ្នូ ឆ្នាំ២០១៩ និងបានដឹកនាំក្លិបទៅរកពានរង្វាន់ FA Cup សម្រាប់៥ខែក្រោយមក។
ក្រុមកាំភ្លើងធំ Arsenal ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ក្នុងរដូវកាល Premier League ពីរលើកចុងក្រោយនឹងវិលត្រឡប់មកប្រកួតវិញនៅថ្ងៃទី១៨ ខែតុលាជាមួយក្រុម Crystal Palace ដែលត្រូវបានគ្រប់គ្រងដោយអតីតប្រធានក្រុមកាំភ្លើងធំលោក Patrick Vieira ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)