ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ការថែទាំសុខភាពផ្លូវចិត្តជារឿយៗ​ ត្រូវបានគេមិនអើពើដែលជះឥទ្ធិពលដល់ស្ថានភាពសុខភាពទូទៅរបស់បុគ្គល​

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះថា ការថែទាំសុខភាពផ្លូវចិត្តជារឿយៗ​ ត្រូវបានគេមិនអើពើដែលជះឥទ្ធិពលដល់ស្ថានភាពសុខភាពទូទៅរបស់បុគ្គល​ និងបង្កើតបញ្ហាទាក់ទងនឹងផ្លូវចិត្តដែលមិនត្រូវបានដឹងជាមុននៅក្នុងជីវិតប្រចាំថ្ងៃ។  ដូច្នេះ​ រៀនពីរបៀបថែរក្សាសុខភាពផ្លូវចិត្តដើម្បីធ្វើឱ្យសុខភាពផ្លូវចិត្តរបស់អ្នកប្រសើរឡើងដូចជាការបំបាត់

ស្រ្តេស​និងការថប់អារម្មណ៍នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្លាប់មានប្រសាសន៍លើកឡើងថា, សង្ឃឹមថាយេីងអាចចេញពីប្រអប់ COVID-19 បានភ្លាមៗ នៅពេលដែលមនុស្សបន្តអនុវត្ត ៣ ការពារ និង ៣ កុំ​ បានត្រឹមត្រូវ​ និងទៀងទាត់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ការរៀនសូត្រដោយការអនុវត្តន៍ដោយប្រុងប្រយ័ត្ននូវវិធានការការពារចាំបាច់នានា​ អនុញ្ញាតឱ្យយើងវិលត្រឡប់មករកភាពប្រក្រតីភាពថ្មីដោយបើកដំណេីរការអាជីវកម្មដោយសុវត្ថិភាព។

សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ១០​ តុលា​ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២៣៩នាក់​ (ឆ្លងសហគមន៌​:​ ​​២១៤ និង​ នាំចូល:​ ២៥) និងមានជាសះស្បេីយ​ ៤៨១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១១៤៨១០នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១០៧៨៥៧នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ២៤នាក់​ សរុប​ស្លាប់ ២៥០៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។ 

សូមបញ្ជាក់ជូនទៀតថា​ , ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2500495 ស្មេីនឹង​ 147174  ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115។

ចំពោះកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ មាន ៩៩,១៨%  ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់  និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៧៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ  ដល់ក្រោម ១២ឆ្នាំ មាន  ៩៤,៧២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

ដោយ៖សុខ ខេមរា


ចែករំលែក៖