ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ខ្ញុំសូមអបអរសាទរក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះលើក្រុមកីឡាករកោះហ្គាំ របស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១ ទល់ ០ ក្នុងជំនួបជើងទី១ វគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។
សូមបញ្ជាក់ថា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងឧបត្ថម្ភប្រាក់លើកទឹកចិត្តចំនួន ១០ម៉ឺនដុល្លារ ដល់ក្រុមជម្រើសជាតិកម្ពុជា ប្រសិនបើអាចឡើងវគ្គបន្ដ ។ រីឯនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសឧបត្ថម្ភ ៥,០០០ដុល្លារ សម្រាប់ការស៊ុតបញ្ចូលទី ១គ្រាប់ ក្នុងជំនួបវគ្គជម្រុះដណ្ដើមកៅអីវគ្គចែកពូលជុំទី៣ ជាមួយកោះហ្គាំនេះ៕
ដោយ៖សុខ ខេមរា