ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ ខ្ញុំសូមអបអរសាទរក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះលើក្រុមកីឡាករកោះហ្គាំ របស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១ ទល់ ០

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ខ្ញុំសូមអបអរសាទរក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះលើក្រុមកីឡាករកោះហ្គាំ របស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១ ទល់ ០ ក្នុងជំនួបជើងទី១ វគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។

សូមបញ្ជាក់ថា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ​កម្ពុជា នឹង​ឧបត្ថម្ភ​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន ១០ម៉ឺន​​ដុល្លារ ដល់​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប្រ​សិន​បើ​អាច​ឡើង​វគ្គ​បន្ដ ។ រីឯ​​នាយ​ឧត្តម​សេ​នីយ៍ សៅ សុខា ប្រ​ធាន​ស​ហ​ព័ន្ធ​កី​ឡា​បាល់​ទាត់​កម្ពុជា បានប្រកាសឧបត្ថម្ភ ៥,០០០ដុល្លារ សម្រាប់​ការ​ស៊ុត​បញ្ចូល​ទី ១គ្រាប់ ក្នុង​ជំ​នួប​វគ្គ​ជម្រុះ​ដណ្ដើម​កៅ​អី​វគ្គ​ចែក​ពូល​ជុំ​ទី៣ ជា​មួយ​កោះ​ហ្គាំនេះ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖