ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធី Miss Cambodia 2021 រកឃើញម្ចាស់មកុដ៣រូបត្រៀមចេញទៅប្រកួតលើឆាកអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ អ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាបានថ្លែងការសាទរ និងកោតសរសើរជាថ្មីទៀតហើយក្រោយពីវេទិកាប្រកួតសម្រស់កញ្ញាឯកMiss Cambodia 2021 រកឃើញម្ចាស់មកុដរហូតដល់ទៅ៣រូបដើម្បីត្រៀមខ្លួនចេញទៅប្រកួតក្នុងកម្មវិធីសម្រស់ធំៗចំនួន៣ផ្សេងគ្នាលើឆាកអន្តរជាតិនាពេលដ៏ខ្លីខាងមុខនេះ។

 កម្មវិធីប្រកួតសម្រស់ចាប់ផ្តើមទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន និងមានការររីកចម្រើនក្រោយពីកម្ពុជាបើកឲ្យមានវេទិកាប្រកួតសម្រស់កញ្ញាឯកឡើងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កម្មវិធីប្រកួតសម្រស់ Miss Cambodia 2021 បានបញ្ចប់ដោយជោគជ័យក្រោយពីកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2021 ទើបនឹងបញ្ចប់មុននេះមួយថ្ងៃដោយរកឃើញម្ចាស់មកុដ២រូបដ៏ស័ក្តិសមខណៈដែលកម្មវិធីប្រកួតសម្រស់ទ្រង់ទ្រាយធំមួយទៀតគឺ Miss Universe Cambodia 2021 ក៏ត្រៀមរៀបចំប្រកួតក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។ 

ក្នុងរាត្រីថ្ងៃទី១១ ខែតុលានេះកម្មវិធីប្រកួតសម្រស់ Miss Cambodia 2021បានរកឃើញម្ចាស់ជ័យលាភី៣រូបគឺទី១-កញ្ញា ជា ឆារ៉ានី  អាយុ២៦ឆ្នាំ កម្ពស់១,៦៥ម៉ែត្រ មកពីខេត្តបាត់ដំបង នាងក្លាយជាម្ចាស់មកុដMiss International Cambodia 2021-2022។ ទី២-កញ្ញា ដាំ សុភ័ក្រស៊ីនឌី អាយុ២៦ឆ្នាំ កម្ពស់១,៦៧ម៉ែត្រជាបេក្ខភាពមកពីខេត្តពោធិ៍សាត់ ។ នាងបានក្លាយជាម្ចាស់មកុដMiss Earth Cambodia 2021-2022 និងទី៣-កញ្ញា ម៉ៅ រស្មី អាយុ ២១ឆ្នាំ កម្ពស់១,៦៥ម៉ែត្រ មកពីខេត្តបាត់ដំបង ហើយនាងបានក្លាយជាម្ចាស់មកុដMiss Turism Cambodia 2021-2022។ ទាំងរូបសម្រស់ និងសមត្ថភាព ទេពកោសល្យ ចំណេះដឹងគឺស័ក្តិសមទៅនឹងតំណែងម្ចាស់មកុដនេះដែលអ្នកគាំទ្រវិស័យកញ្ញាឯករំពឹងថា ពួកគេនឹងក្លាយជាចលករដ៏មានសក្តានុពលនាំយកសិល្បៈវប្បធម៌ អរិយធម៌ជាតិទៅបង្ហាញលើឆាកអន្តរជាតិនៅថ្ងៃខាងមុខ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖