ព័ត៌មានទាន់ហេតុការណ៍៖

WHO នឹងទទួលស្គាល់វ៉ាក់សាំង Sputnik V របស់រុស្ស៊ីនៅចុងឆ្នាំនេះ

ចែករំលែក៖

អង្គការសុខភាពពិភពលោក WHO បានប្រកាសថា នឹងអនុម័តទទួលស្គាល់វ៉ាក់សាំង Sputnik V របស់រុស្ស៊ីជាផ្លូវការនៅចុងឆ្នាំ ២០២១នេះ ប្រសិនបើទីក្រុងមូស្គូ ចុះហត្ថលេខាលើឯកសារ ចាំបាច់នៅពេលខាងមុខ ។
ក្រុមអ្នកឯកទេសរបស់អង្គការសុខភាពពិភពលោក បានប្រកាសថា «មានឯកសារមួយចំនួន ចាំបាច់ត្រូវតែចុះហត្ថលេខាដោយភាគីទាំងសងខាង គឺ WHO និងភាគីរុស្ស៊ី។ ក្នុងពេលនេះភាគីរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីនឹងចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខ ។ ក្រោយមកអង្គការ WHO និងចាប់ផ្តើមវាយតម្លៃ មុនពេលទទួលស្គាល់ ជាផ្លូវការ។ ក្រុមអ្នកជំនាញរបស់ WHO និងទៅកាន់ប្រទេសរុស្ស៊ី ក្នុងពេលឆាប់ៗបំផុតដើម្បីត្រួតពិនិត្យប្រសិទ្ធភាពនិងសុវត្ថិភាពវ៉ាក់សាំង ។
ក្រុមហ៊ុនផលិតវ៉ាក់សាំង Sputnik v របស់រុស្ស៊ីបានដាក់លិខិតឡើងទៅកាន់អង្គការសុខភាពពិភពលោក ដើម្បីអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងនេះជាសកលតាំងពីខែកុម្ភៈឆ្នាំ២០២១មកម៉្លេះ។ អង្គការWHO បានត្រួតពិនិត្យទីតាំងផលិតវ៉ាក់សាំងរុស្ស៊ីកាលពីខែឧសភានិងខែមិថុនា ប៉ុន្តែមិនទាន់បានអនុម័តឲ្យប្រើប្រាស់នៅឡើយទេ។
មកទល់ពេលនេះវ៉ាក់សាំង Sputnik V បានអនុម័តឲ្យប្រើប្រាស់ជាង ៧០ប្រទេសជុំវិញពិភពលោក ។ វ៉ាក់សាំង sputnik V គឺជាវ៉ាក់សាំងដំបូងគេបង្អស់របស់រុស្សុីដែលបានអនុម័តឲ្យប្រើប្រាស់នៅលើពិភពលោក ដោយមានប្រសិទ្ធភាពជាង ៩១,៦%៕

ដោយ៖ធីរីណា(រូបថត៖Reuters )


ចែករំលែក៖