ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបញ្ជូនជនជាតិនីហ្សេរីយ៉ាម្នាក់ដែលជួញដូរគ្រឿងញៀនជិតកន្លះគីឡូក្រាម ទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការបើកការស៊ើបសួរលើសុំណុំរឿងរបស់ជនត្រូវចោទ ជនជាតិនីហ្សេរីយ៉ាម្នាក់ដែលជួញដូរគ្រឿងញៀនជិតកន្លះគីឡូក្រាម បន្ទាប់ពីសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

គួររំលឹកថា នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះសមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានបង្ហាញមុខជនសង្ស័យដែលជាជនជាតិ នីហ្សេរីយ៉ាម្នាក់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជិតកន្លះគីឡូក្រាមនៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង២០ និង ៣០នាទីយប់ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧)ដឹកនាំដោយលោកវរសេនីយ៍ទោ វ័រ វុទ្ធា នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវនិងបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយនៅចំណុចក្រោយវត្តសន្សំកុសល ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Lebechi Charles kelichi  ភេទប្រុស ឆ្នាំកំណើត១៩៨៨ ជនជាតិនីហ្សេរីយ៉ា កាន់លិខិតឆ្លងដែនលេខ A08315794 មុខរបរមិនពិតប្រាកដ និងចាប់យកវត្ថុតាងបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៤៩៩.៤០ក្រាម ។

បច្ចប្បន្នជនត្រូវចោទកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖