ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃដំបូងដែលឥណ្ឌាទទួលអ្នកទេសចរបរទេស

ចែករំលែក៖

អំពីមូលដ្ឋាន ឥណ្ឌាបានគ្រប់គ្រង់ដោយជោគជ័យនៃការឆ្លងរាលដាលកូវីដ-១៩ ហើយប្រទេសនេះបានចាប់ផ្តើមអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ចាប់ផ្តើមជើងហោះហើរក្នុងស្រុក ដូចធម្មតា មុនពេលឆ្លងកូវីដ-១៩ ។
ចាប់ពីថ្ងៃទី ១៥ខែតុលា អ្នកទេសចរអន្តរជាតិ តាមជើងហោះហើរជួលដាច់ដោយឡែកសម្រាប់អ្នកទេសចរជាក្រុម បានចាប់ផ្តើមហោះហើរទៅកាន់ប្រទេសឥណ្ឌា ។ ក្នុងពេលជាមួយគ្នានេះដែរ ជើងហោះហើរអន្តរជាតិផ្សេងទៀតដូចសព្វដងនឹងចាប់ហោះហើរនៅមួយខែក្រោយមក ក្រោយពេលឥណ្ឌាបានព្រមព្រៀងទ្វេភាគី ស្តីពីការធ្វើដំណើរសុវត្ថិភាពរវាងឥណ្ឌានិងបណ្តាប្រទេស។
ឥណ្ឌាបានផ្អាករាល់ការហោះហើរពាណិជ្ជកម្មអន្តរជាតិចាប់ពីខែមីនាឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ចាប់ពីថ្ងៃទី២៥ខែឧសភា ប្រទេសតំបន់អាស៊ីភាគខាងត្បូងមួយនេះបានឲ្យដំណើរការអាកាសចរណ៍តែមានចំនួនកំណត់។
ដល់ថ្ងៃទី ១៨ខែតុលា ឥណ្ឌានឹងប្រកាសថាបានគ្រប់គ្រងការឆ្លងកូវីដ-១៩ ដោយជោគជ័យ ហើយនឹងដំណើរការជើងហោះហើរទាំងស្រុងឡើងវិញ ។ ជាមួយគ្នានេះជើងហោះហើរអន្តរជាតិនឹងចាប់ផ្តើម ហើយឥណ្ឌានឹងបន្ថយការរឹតត្បិតស្តីពីទិដ្ឋការ។
រាល់ជើងហោះហើរទៅកាន់ប្រទេសឥណ្ឌា អ្នកដំណើរនឹងត្រូវគោរពទៅតាមវិធានការ ការពាររបស់ក្រសួងសុខាភិបាល ។ ក្រៅពីប្រទេសឥណ្ឌា  ក៏មានប្រទេសជាច្រើនផ្សេងទៀតក៏បានបើកដំណើរការវិស័យទេសចរណ៍ ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ៕

ដោយ៖ ធីរីណា(រូបថត៖AFP)


ចែករំលែក៖