ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរាស្ត្រអង់គ្លេសត្រូវគេចាក់ជាច្រើនកាំបិតពេលទៅជួបពលរដ្ឋ

ចែករំលែក៖

លោក David Amess អាយុ៦៩ឆ្នាំ មកពីគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ត្រូវជនមិនស្គាល់មុខចាក់ជាច្រើនកាំបិតក្នុងពេលជួបជាមួយពលរដ្ឋ ។ ពេលនេះលោកកំពុងតែជួយសង្គ្រោះបន្ទាន់។
សារព័ត៌មានរ៉យទ័របានផ្សាយថា លោក Amess តំណាងរាស្ត្រ តំណាងឲ្យតំបន់ Southend West ត្រូវបរុសម្នាក់ចាក់ជាច្រើនកាំបិតពេលលោកទៅជួបពលរដ្ឋនៅព្រះវិហារ នាថ្ងៃទី ១៥ខែតុលា ។ ភ្លាមនោះប៉ូលិសក៏បាចាប់ខ្លួនជនដៃដល់។
លោក John Lamb ទីប្រឹក្សារបស់លោកAmess បានឲ្យដឹងថា «គាត់កំពុងនៅក្នុងព្រះវិហារនៅឡើយទេ ហើយកម្លាំងសន្តិសុខមិនឲ្យយើងជួបមុខឡើយ ដោយស្ថានភាពអាចគ្រោះថ្នាក់»។ លោក Lamb បញ្ជាក់ថា ការវាយប្រហារកើតឡើងនៅវេលាថ្ងៃត្រង់ (ពេលវេលាក្នុងតំបន់) កម្លាំងប៉ូលិសបានឡោមព័ទ្ធព្រះវិហារ ដោយខ្លាចមានបក្ខពួកបន្ថែមទៀត។
លោក Amess ត្រូវបានបោះឆ្នោតជាប់ជាតំណាងរាស្ត្រអង់គ្លេសដំបូង នៅឆ្នាំ១៩៨៣ តំណាងឲ្យតំបន់ Basildon ។ ក្រោយមកលោកក៏បានឈរឈ្មោះតំណាងរាស្ត្រក្នុងតំបន់ Southern West នាឆ្នាំ១៩៩៧៕ ដោយ៖ធីរីណា

រូបថត៖UK Parliament


រូបថត៖TTXVN.VN


ចែករំលែក៖