ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្ត្រីម្នាក់ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដកហូតបាន១១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនស្ត្រីម្នាក់ក្នុងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនកាលវេលាម៉ោង ១៤ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅចំណុចដើមត្នោត ដីផ្នូរខ្មោច ក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមលោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានបញ្ជាក់ថា លទ្ធផលកម្លាំងជំនាញខណ្ឌ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះជា អាហ្វីនី ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ១១កញ្ចប់។

ចំពោះមុខកម្លាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ ជីណា


ចែករំលែក៖