ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១នេះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះសាកសួរសុខទុក្ខ ជាមួយអាជីវករ ផ្សារសាមគ្គីទីរួមខេត្តកំពតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត អមដំណើរដោយលោកស្នងការខេត្ត លោកអភិបាលក្រុង លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ មួយចំនួនទៀត។
ក្នុងឱកាសនោះ លោក អភិបាលខេត្ត ក៏បានផ្តល់ជូនថវិកា មួយចំនួន ជូនដល់លោកតា លោកយាយ និងបានណែនាំដល់អ្នកទទួលម៉ៅការភាស៊ីទាំងអស់ មិនត្រូវយកភាស៊ីលើសការកំណត់ ដែលមានចែងនៅក្នុងសៀវភៅបន្ទុក ជាពិសេសមិនត្រូវយកភាស៊ីពីជនចាស់ជរា ដែលមានអាយុចាប់ពី ៦០ឡើង ឬក្មួយតូចៗ ដែលលក់បន្លែបង្កា ត្រី…បន្តិចបន្តួចនោះឡើយហើយលោក ក៏បានទទួលយកសូមណូមពរមួយចំនួនរបស់អាជីវករ ដេីម្បីដោះស្រាយជូនពួកគាត់ផងដែរ៕
ដោយ ៖ សិលា