ព័ត៌មានទាន់ហេតុការណ៍៖

ចិនផ្ទុះករណីឆ្លងកូវីដ-១៩ជាថ្មីក្រោយរកឃើញករណីឆ្លងនៅក្នុងសហគមន៍៣០នាក់

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មានពីគណៈកម្មាធិការសុខាភិបាលចិន NHC នៅថ្ងៃទី ២០ ខែតុលា ដែលបានឱ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងមក ប្រទេសនេះបានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន៣០នាក់ គឺកើនឡើង៥នាក់បើប្រៀបធៀងនឹងថ្ងៃទី១៩ ខែតុលា ។នៅក្នុងចំណោមអ្នកឆ្លងថ្មីមាន១៧នាក់នៅក្នុងសហគមន៍ ក្រៅពីនេះគឺនាំចូលពីក្រៅប្រទេស។
ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ទាំង១៧នាក់ គឺមាននៅក្នុងទីក្រុងប៉េកាំង កាន់ស៊ូ និងយូណាន។ នេះជាករណីផ្ទុះថ្មីនៅក្នុងប្រទេសចិន ក្រោយរយៈពេលប៉ុន្មានថ្ងៃដែលប្រទេសនេះបានរកឃើញករណីឆ្លងកូវីដ-១៩ ប្រភេទដែលតា នៅតាមបណ្តាខេត្តភាគឦសាន និងខេត្តឆ្នេរសមុទ្រ។
ករណីឆ្លងថ្មីផ្ទុះចេញពីអ្នកទេសចរវ័យចំណាស់មកពីទីក្រុងសៀងហៃ ។ មនុស្សវ័យចំណាស់៧នាក់បានធ្វើដំណើរពីទីក្រុងសៀងហៃ ដោយបានធ្វើដំណើរឆ្លងកាត់ខេត្ត Ejin Banner ជាប់ព្រំដែនប្រទេសម៉ុងហ្គោលី។
ដោយឡែកនៅទីក្រុងប៉េកាំងបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ម្នាក់ នាថ្ងៃទី១៩ខែតុលា ហើយនេះជាករណីឆ្លងដំបូងបង្អស់ក្នុងទីក្រុងប៉េកាំង ក្នុងរយៈពេល៧០ថ្ងៃកន្លងមក។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានតាមដានយ៉ាងយកចិត្តទុកដាក់ដល់អ្នកដែលជាប់ពាក់ព័ន្ធ ដោយខ្លាចចម្លងទៅអ្នកផ្សេងទៀត៕

ដោយ៖ធីរីណា(រូបថត៖The Straits Times.)


ចែករំលែក៖