ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌកំបូលផ្ដល់អំណោយជូនប្រជាការពារភូមិ សង្កាត់ និងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ប្រចាំសាលាខណ្ឌ និងសង្កាត់ទាំង៧

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ  លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោក លោកស្រីអភិបាលរងខណ្ឌ បានប្រគល់អំណោយដ៏ថ្លៃថ្លារបស់លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ជូនដល់កម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ប្រចាំសាលាខណ្ឌ និងតំណាងសង្កាត់ទាំង៧ ដើម្បីចែកជូនដល់ប្រជាការពារភូមិ សង្កាត់នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល សរុបចំនួន៦៣៥នាក់ ដោយម្នាក់ៗទទួលបាន អង្ករមួយបេ(២៥គីឡូក្រាម), មីមួយកេស, ត្រីខកំប៉ុងមួយយួរ, ទឹកត្រីមួយយួរ និងម៉ាស់១ប្រអប់។ អំណោយដ៏ថ្លៃថ្លានេះគឺជាកម្លាំងចលករមួយដែលចូលរួមចំណែកលើកទឹកចិត្តក្នុងការជំរុញ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផង និងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់នានាក្នុងមូលដ្ឋានរបស់ខ្លួនផង។ 

     តាងនាមរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ សូមគោរពថ្លែងអំណរគុណជូនចំពោះលោកអភិបាលរាជធានីភ្នំពេញ និងមន្រ្ដីរាជការនៅរាជធានីទាំងអស់សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំការងារជូនដល់រាជរដ្ឋាភិបាលក្រោមម្លប់នៃសន្តិភាព អរគុណសន្តិភាព! 

ដោយ ៖ សំរិត


ចែករំលែក៖