ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាផែនការដាក់យោធិនអាជីពទាំងពីរភេទដែលដល់អាយុចូលសោធននិវត្តន៍ យោធិនបាត់បង់សមត្ថភាពការងារ និងផ្ទេរយោធិនប្រភេទពីរចេញពីក្របខណ្ខកងយោធពលខេមរភូមិន្ទឆ្នាំ២០២២ នៅសាលប្រជុំអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ។
អញ្ជើញចូលរួមប្រជុំនាឱកាសនោះមាន នាយកទីចាត់ការ អគ្គនាយករង នាយក នាយកដ្ឋាន ការិយាល័យដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
នាយឧត្តមសេនីយ៍ មាស សាវ៉ន បានមានប្រសាសន៍ថា ក្នុងនាមក្រសួងការពារជាតិត្រូវធ្វើការឲ្យម៉ត់ចត់ ដោយធ្វើការពិនិត្យដោយយកចិត្តទុកដាក់រាល់លិខិតស្នាមជូនបងប្អូនដែលបានរៀបចំចាកចេញពីកងទ័ពទៅបើកគោលរបបជាមួយក្រសូងសង្គមកិច្ចវិញឲ្យបានល្អ។
នាយឧត្តមសេនីយ៍ក៏បានផ្តាំផ្តើដល់អស់លោកដែលពាក់ព័ន្ធត្រូវបន្តសហការគ្នាបំពេញការងារតាមជំនាញរបស់ខ្លួនឲ្យបានល្អដើម្បីសម្រេចការងារក្នុងឆ្នាំ២០២២តាមផែនការ៕
ដោយ៖ សូរិយា