ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ស្នងការ​ អញ្ជើញ​ចុះត្រួតពិនិត្យ​ កសាង​ និងជួសជុលកែលម្អអគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាលព្រែកបាក់ និងអគារអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ អញ្ជើញ​ចុះត្រួតពិនិត្យមេីលដំណេីរការ​កសាងអគារថ្មីនៃប៉ុស្តិ៍នគរបាលរដ្ឋបាល​ព្រែកបាក់​ និងការជួស​ជុលកែលម្អរអគារអធិការដ្ឋាន​នគរបាលស្រុកស្ទឹងត្រង់ និង​ការរៀបចំជួសជុលកែលម្អ​អោយមាន​សោភ័ណភាព​អគារតាមផ្នែកជំនាញ​នីមួយៗ​​ ។ 

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍​ស្នង​ការ​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក​ នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ នូវថវិកា​មួយចំនួន​ឧបត្ថម្ភ​ដល់កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ព្រែកបាក់​ និងបាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និង សេចក្ដីនឹករលឹកពីសំណាក់នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ ដែលជានិច្ចកាលលោក​សន្តិបណ្ឌិត​ តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខដល់​សុខភាពបងប្អូនកម្លាំងប្រដាប់​អាវុធគ្រប់រូប ដោយមិនរេីសអេីងវណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ក៏​បាននាំយក​ប្រសាសន៍​លោកឧត្តមសេនីយ៍​សន្តិបណ្ឌិត​ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គឺសូមមេត្តាប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សា សុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការ​រស់នៅស្អាត ពិសាទឹកដាំពុះ ហូប ស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ ។  ជា​ពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ អោយសោះត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយ​នេះនៅក្នុងប្រទេសយើង ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖