ព័ត៌មានទាន់ហេតុការណ៍៖

WHO៖ បុគ្គលិកសុខាភិបាលរាប់សិបលាននាក់មិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅឡើយ

ចែករំលែក៖

តាមការលើកឡើងរបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា នៅពេលនេះមានបុគ្គលិកសុខាភិបាលរហូតដល់ទៅ ១៣៥លាននាក់នៅ១១៩ប្រទេសជុំវិញពិភពលោក មិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅឡើយ ។ ទាំងនោះបង្ហាញឱ្យឃើញថា មានបុគ្គលិកសុខាភិបាលតែ២/៥នាក់បានចាក់វ៉ាក់សាំងគ្រប់ចំនួន។
តាមតួលេខរបស់អង្គការសុខភាពពិភពលោកដែលបានប្រកាសកាលពីថ្ងៃទី២១ខែតុលាបង្ហាញឱ្យឃើញថា គិតត្រឹមខែឧសភាឆ្នាំ ២០២១ មានបុគ្ដលិកសុខាភិបាលប្រមាណពី៨ម៉ឺននាក់ដល់១៨ម៉ឺននាក់បានស្លាប់ដោយសារកូវីដ-១៩ ក្នុងអំឡុងពេលពីខែមករាឆ្នាំ ២០២០ ដល់ខែឧសភាឆ្នាំ២០២១។
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានអំពាវនាវដល់បណ្តាប្រទេសផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សំាងជូនបុគ្គលិកពេទ្យ។ លោកក៏បានថ្កោលទោសយ៉ាងខ្លាំង ដល់ការមិនមានតម្លាភាពក្នុងការចែកចាយវ៉ាក់សាំង ។
តាមការលើកឡើងរបស់លោក Tedros Adhanom Ghebreyesus ដោយដកស្រង់របាយការណ៍ បានបង្ហាញឱ្យឃើញថា នៅក្នុងប្រទេសចំនួន១១៩ប្រទេស គឺរាល់បុគ្គលិកពេទ្យ៥នាក់គឺមានតែពីរនាក់ប៉ុណ្ណោះបានចាក់វ៉ាក់សាំងគ្រប់ចំនួន៕

ដោយ៖ធីរីណា


ចែករំលែក៖