ភ្នំពេញ៖ បើតាមការអះអាងពីស្រ្តីម្នាក់ កាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ បាននាំកូនស្រីរបស់គាត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលភ្នំពេញថ្មី ក្រោយពីមានករណីចោទប្រកាន់បុរសម្នាក់ បានរំលោភសេពសន្ទវៈទៅលើកូនស្រីរបស់គាត់ដែលទើបតែមានអាយុ១៥ឆ្នាំរហូតបានសម្រេចជាច្រើនដង កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ថ្មីៗនេះ នៅផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ស្រ្តីជាម្តាយ បានឱ្យដឹងទៀតថា កូនស្រីរបស់គាត់ឈ្មោះ ប .ស. ព អាយុ១៥ឆ្នាំ មានស្រុកកំណើតនៅឃុំស្រម៉ ស្រុកជើងព្រៃ ខេត្ត កំពង់ចាម ធ្វើការនៅហាងរិលេច្សស្ថិតនៅ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បច្ចុប្បន្នស្នាក់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យឈ្មោះ មាន សម្បតិ មានអាយុ៣២ឆ្នាំបុខរបរ ជាងម៉ាស៉ីនត្រជាក់ មានស្រុកកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោសែនជ័យ។
តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថាកន្លងមកជនសង្ស័យ នឹងជនរងគ្រោះធ្លាប់ស្គាល់គ្នាជាយូរណាស់មកហើយហើយអ្នកទាំងពីរក៏ធ្លាប់បានស្រលាញ់គ្នាមកហើយផងដែរ ដោយខាងម្តាយជនរងគ្រោះធ្លាប់បានប្រាប់ឲ្យជនសង្ស័យចូលស្តីដណ្តឹងផងដែរ តែដោយសារជនសង្ស័យបានបដិសេធថាជាប់រវល់ម្តាយឈឺទើបមិនទាន់មានលិទ្ធិភាពចូលស្តីដណ្តឹង លុះមុនពេលកើតហេតុដោយជនរងគ្រោះបានចូលទៅធ្វើការនៅក្នុងហាងដូចធម្មតា ពេលនោះជនសង្ស័យបានចូលទៅផឹកសុីនៅក្នុងហាងនោះជាមួយមិត្តភក្តិម្នាក់ទៀត ក្រោយពេលផឹកសុីស្រវឹងជនសង្ស័យបាននាំជនរងគ្រោះឡើងជិះម៉ូតូទៅក្រៅបាត់ លុះរហូតមកដល់ម៉ោង១១យប់បងរបស់ជនរងគ្រោះបានខលទៅជនរងគ្រោះដើម្បីទៅយកត្រឡប់ទៅផ្ទះវិញដូចធម្មតា ស្រាប់តែជនរងគ្រោះបានប្រាប់ថាចាំខ្ញុំខលទៅចាំបងមកយក លុះរហូតដល់ម៉ោង១២យប់មិនឃើញជនរងគ្រោះខលមកពេលនោះគាត់ក៏បានទៅដល់ហាងដោយបានឃើញហាងនោះបិទទ្វារទៅហើយ គាត់ក៏បានសួរទៅអ្នកដែលធ្វើការជាមួយប្អូនរបស់គាត់ដោយគេបានប្រាប់ថាឃើញប្អូនរបស់គាត់ជិះម៉ូតូទៅជាមួយបុរសពីរនាក់បាត់ទៅហើយ ដោយក្នុងនោះមានម្នាក់ជាជនសង្ស័យដែលគេបានស្គាល់ថាជាអ្នកធ្លាប់ដឹកមកធ្វើការរាល់ថ្ងៃ ពេលនោះគាត់បានព្យាយាមទំនាក់ទំនងទៅជនសង្ស័យ ដោយជនសង្ស័យបានប្រាប់ថាប្អូនរបស់គាត់មិនបាននៅជាមួយខ្លួននោះទេ ហើយគាត់នៅតែបន្តដើររកទាំងយប់នៅតែរកមិនឃើញ លុះពេលព្រឹកឡើងស្រាប់ឃើញប្អូនរបស់គាត់ដើរចូលមកផ្ទះវិញ ដោយមានការសង្ស័យទើបម្តាយរបស់ជនរងគ្រោះសួរនាំ ទើបជនរងគ្រោះបានប្រាប់ថាខ្លួនត្រូវបានជនសង្ស័យនាំយកទៅចូលក្នុងផ្ទះសំណាក់មួយកន្លែងដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខហើយធ្វើសកម្មភាពរំលោភសេពសន្ទវៈរហូតបានសម្រេចជាច្រើនដងនៅក្នុងផ្ទះសំណាក់នោះតែម្តង។
ក្រោយពីម្តាយទទួលដំណឹងនេះរហូតមកដល់ម៉ោង៣ នឹង៥០រសៀលថ្ងៃទី២១ខែតុលា ឆ្នាំ២០២១ ទើបម្តាយជនរងគ្រោះនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី ដើម្បីឲ្យសម្ថកិច្ចស្រាវជ្រាវ នឹងចាប់ខ្លួនជនសង្ស័យមកសួរនាំតាមនីតិវិធីច្បាប់ជាបន្ត ៕
ដោយ៖ និនសុភ័ស្ត