ខេត្តកំពង់ស្ពឺ៖ បេីយោងតាមប្រភពព័ត៌មានពីមន្រ្តីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែតុលា ឆ្នាំ២០២១នេះដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងកម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ព្រមទាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ កាលពីរសៀលថ្ងៃទី២២ ខែតុលាម្សិលមិញនេះ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីជេប្រម៉ាត និងបើកគ្រឿងចក្រដេញបំបុកមកលើកម្លាំងដោយមិនដឹងមូលហេតុ ។
មន្រ្តីកងរាជអាវុធហត្ថខេត្ត បានបន្តទៀតថា ជនសង្ស័យឈ្មោះ នី កុយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ក្រោយឃាត់ខ្លួន កម្លាំងបានដកហូតត្រាក់ទ័រចំនួន ០១គ្រឿង ម៉ាកKUBOTA ពណ៌ ក្រហម ពីករណីបេីកត្រាក់ទ័រដេញបុកសមត្ថកិច្ចយេីង ដែលកំពុងចុះបំពេញភារកិច្ច ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដេីម្បីចាត់ការតាមនីតិវិធី រីឯត្រាក់ទ័រត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់៕
ដោយ៖ សហការី