ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ និងលោក ចាន់ យុត្ថា ចាប់ពីវេលាម៉ោង៣ទាបភ្លឺរហូតដល់រសៀលថ្ងៃពុធ ទី២៧ ខែតុលា បានចុះពិនិត្យ និងដឹកនាំបញ្ជាការងារអន្តរាគមន៍ផ្ទាល់ នៅចំនុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ចំនុចភូមិកន្ទុយទឹក !

ចែករំលែក៖

ភ្នំពេញ៖ សូមបញ្ជាក់ថា, ចាប់ពីវេលាម៉ោង៣ទាបភ្លឺរហូតដល់រសៀលថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា រដ្ឋលេខាធិការ លោក ម៉ៅ ហាក់ ប្រធានមុខព្រួញរាជធានីភ្នំពេញ លោកប្រធាននាយកដ្ឋានជំនាញ ទីប្រឹក្សា និងក្រុមមន្រ្តីបច្ចេកក្រសួង បានចុះពិនិត្យ និងដឹកនាំបញ្ជាការងារអន្តរាគមន៍ផ្ទាល់ នៅចំនុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ចំនុចភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​រហូតមកដល់វេលាម៉ោង ១៦:០០នាទីរសៀលនេះ ក្រុមការងារបច្ចេកទេសក្រសួងបានប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ ចំនួន ០៥គ្រឿង ដីខ្សាច់ជាច្រើនឡាន សហការជាមួយកម្លាំងបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោ បញ្ជាការដ្ឋានយោធភូមិភាគពិសេស៧០៦ អាជ្ញាធរមូលដ្ឋាន និងសាលារាជធានីភ្នំពេញ កំពុងបន្តការងារអន្តរាគមន៍យ៉ាងសកម្ម ខិតខំបិទផ្ចិតចំនុចទំនប់បាក់នេះ ដើម្បីបញ្ជៀសហានិភ័យ គ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅចំពីមុខទឹកនៃទីតាំងនេះ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖