ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង នៅយប់ ថ្ងៃ២៧តុលាបានឈរជើងនៅទីបញ្ជាការ ស្រាលមុខផ្សារ ព្រែក ជ្រៃ ដើម្បីត្រៀមសង្គ្រោះ ពលរដ្ឋ ដែល រងគ្រោះដោយទឹកជំនន់

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួ ង ស្រេង  អភិបាលរាជធានីភ្នំពេញ នៅវេលាម៉ោងជាង ១០ យប់ ថ្ងៃទី ២៧ ខែតុលា នេះ បានដឹកនាំកម្លាំងនិង អាជ្ញាធរ ដោយ ឈរជើងនៅទីបញ្ជាការ ស្រាល ដែលមាន ទីតាំង ស្ថិត នៅមុខផ្សារព្រែកជ្រៃ ក្នុង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅឡើយទេ។

     ការឈរជើងនៅទីបញ្ជាការ ស្រាល របស់ លោក ឃួ ង ស្រេង ធ្វើឡើង ក្នុង គោលបំណង តែមួយគត់ គឺ ដើម្បី ជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅពេលដែល ពួកគាត់ មានទុក្ខ ភ័យ ខណៈ ដែរ ទឹកជំនន់ ស្ទឹងព្រែកត្នោត បាន ជន់លិច លំនៅឋាន ប្រជាពលរដ្ឋ ប្រមាណ ១០ សង្កាត់ហើយនៅក្នុង ខណ្ឌដង្កោ  រដ្ឋបាល រាជធានី ភ្នំពេញ ក៏ គ្រោង នឹង នាំអំណោយ របស់ សម្ដេច តេជោ នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា មក ចែកជូន ប្រជាពលរដ្ឋ ដែលទទួលរង ការលិចលង់នេះផងដែរ ។

       បើតាមការបញ្ជាក់ពីអាជ្ញាធរសង្កាត់ អាជ្ញាធរខណ្ឌដង្កោ បានឲ្យដឹងថានៅក្នុង មូលដ្ឋាន ខណ្ឌដង្កោ មាន សង្កាត់ ចំនួន ១០ ហើយ ដែលទទួលការរង នូវការលិចលង់ដោយជំនន់ទឹកស្ទឹង ព្រែកត្នោត ក្នុងនោះ ប្រជាពលរដ្ឋ ប្រមាណ ជា ៣.០០០គ្រួសារ បានទទួលរងផលប៉ះពាល់ហើយចំនួននេះ អាជ្ញាធរ រាជធានី ភ្នំពេញ ក៏គ្រោងនឹងនាំយកអំណោយរបស់សម្ដេច តេជោ មក ចែកជូនពួកគាត់ផងដែរ។

     សូមបញ្ជាក់ថា ៖ នៅយប់ថ្ងៃទី ២៧ តុលានេះទាំង អាជ្ញាធរ កម្លាំង សមត្ថកិច្ច និង កម្លាំង ទាហាន បាន ត្រៀម រួចរាល់ ហើយ ទាំង កម្លាំង និង ឧបករណ៍ សម្ភារៈ ដើម្បី ជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅពេលដែល ពួកគាត់ ជួប ហានិភ័យ ដោយ ទឹកជំនន់ បើ ទោះបី ឆ្នាំនេះ ស្ថានភាព លិចលង់ នៅក្នុង មូលដ្ឋាន ខណ្ឌដង្កោ មាន ទំហំ តូច ជាង ឆ្នាំ កន្លងទៅ ក៏ដោយ។ កម្លាំង ទាំងអស់ គឺ បាន ត្រៀម និង ឈរជើង រួចស្រេច ហើយ នៅ ទីបញ្ជាការ ស្រាល ស្ថិត នៅ តាម បណ្តោយ ផ្លូវ ២១៧ មុខ ផ្សារ ព្រែកជ្រៃ ក្នុង សង្កាត់ ស្ពានថ្ម ខណ្ឌដង្កោ រាជធានី ភ្នំពេញ ៕

ដោយ ៖ សំរិត


ចែករំលែក៖