ភ្នំពេញ៖ នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌដង្កោ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋឲ្យផ្អាកការធ្វើដំណើរជាបណ្តោះអាសន្នលើកំណាត់ផ្លូវលេខ២១៧ និងផ្លូវ៥០ម៉ែត្រ ជាពិសេសត្រង់ចំណុចភ្លើងស្តុបស្ពានបាគូដោយសារតែទឹកកំពុងហូរកាត់ផ្លូវយ៉ាងខ្លាំងដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុប្រសិនបើកបន្តធ្វើដំណើរឆ្លងកាត់នោះ។
អាជ្ញាធរក៏សូមអំពាវនាវ និងហាមឃាត់រថយន្តធន់ធ្ងន់កុំឲ្យធ្វើដំណើរតាមកំណាត់ផ្លូវនេះផងដែរ ដើម្បីចៀសវាងការខូចខាតផ្លូវនៅពេលមានទឹកកំពុងហូរកាត់នេះ។
ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋានដែលកំពុងឈរជើងនៅគោលដៅស្តុបស្ពានបាគូ បានបញ្ជាក់ថា នៅម៉ោងនេះស្ថានភាពចរាចរណ៍ កំពុងកកស្ទុះយ៉ាងខ្លាំង ហើយទឹកក៏កំពុងហូរកាត់ផ្លូវយ៉ាងខ្លាំងផងដែរ ដូច្នេះលោកសូមអំពាវនាវឱ្យប្រជាពលរដ្ឋផ្អាកធ្វើដំណើរឆ្លងកាត់ទីនេះជាបណ្តោះអាសន្ន ដើម្បីបញ្ជៀសគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ខណៈដែរកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ កំពុងជួយអន្តរាគមន៍ និងជួយបញ្ជៀសការកកស្ទះចរាចរណ៍ដោយសារតែទឹកហូរកាត់ផ្លូវនោះ ៕
ដោយ ៖ ភារ៉ា ដង្កោ