សារព័ត៌មាន TTXVN បានផ្សាយថា ក្រសួងសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែកញ្ញាបានប្រកាសគម្រោងរស់នៅធម្មតាជាមួយកូវីដ-១៩ ក្នុងដំណាក់កាលទីមួយក្នុងចំណោម៣ដំណាក់កាល ដែលហៅថា«រស់នៅជាមួយកូវីដ-១៩»។
ក្នុងដំណាក់កាលនីមួយៗ មាន៤សប្តាហ៍ ក្នុងនោះមានពីរសប្តាហ៍អនុវត្ត និង២សប្តាហ៍ដើម្បីវាយតម្លៃ ថាតើអាចបន្តបើកទ្វារដំណាក់កាលទីពីរឬទីបីបានដែរឬទេ។ ក្រុមអ្នកជំនាញនឹងវាយតម្លៃថា តើមានអ្នកជំងឺធ្ងន់ និងស្លាប់មានសន្ទុះកើនឡើងឬថយចុះ និងកម្រិតនៃការឆ្លងនៅក្នុងសហគមន៍។
ជាក់ស្តែងចាប់ពីថ្ងៃទី១ខែវិច្ឆិកា ដំណាក់កាលទីមួយនៃគម្រោងរស់នៅជាមួយកូវីដ-១៩ បានចាប់ផ្តើមរស់នៅ។ ជាមួយគ្នានោះដែរ ក៏បានបន្ថយការរឹតត្បិត និងបើកទ្វារទីតាំងអាជីវកម្មនានាក្នុងប្រទេស។ ក្នុងពេលជាមួយគ្នានេះដែរ ទីតាំងដែលមានមនុស្សច្រើនក្នុងនោះមានភោជនីយដ្ឋាន ហាងកាហ្វេ រោងភាពយន្ត ហាងខារ៉ាអូខេ…មិនកំណត់ពេលវេលារកស៊ីនោះឡើយ។
ប៉ុន្តែនៅក្នុងភោជនីយដ្ឋាននៅតាមហាងកាហ្វេ(ជាតំបន់មានហានិភ័យ) អនុញ្ញាតឱ្យអ្នកមិនទាន់ចាក់វ៉ាក់សាំងចូលត្រឹមតែ៤នាក់ប៉ុណ្ណោះក្នុងលក្ខខណ្ឌធ្វើតេស្តអវិជ្ជមានកូវីដ-១៩។ ជាមួយគ្នានោះដែរក៏បានអនុញ្ញាតឲ្យចូលរួមក្នុងដំណាក់កាលទី១ក្រោម១០០នាក់(មិនកំណត់ថាបានចាក់វ៉ាក់សាំងឬអត់នោះទេ) និងអនុញ្ញាតឲ្យជួបជុំគ្នាបានដល់ទៅ ៥០០នាក់ ក្នុងលក្ខខណ្ឌ ត្រូវចាក់វ៉ាក់សាំងទាំងអស់នូវប្រភេទវ៉ាក់សាំងដែលអង្គការសុខភាពពិភពលោកទទួលស្គាល់។
គិតមកដល់ពេលបច្ចុប្បន្នកូរ៉េខាងត្បូងចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៧៣% ក្នុងចំណោមពលរដ្ឋ៥២លាននាក់នៃប្រទេសនេះ ក្នុងនោះមានពលរដ្ឋ ៨០%ចាក់បានដូសទី១៕ ដោយ៖ធីរីណា
រូបថត៖YONHAP/TTXVN
ប្រភពរូបថត៖TTXVN-VNA