ខេត្តព្រះវិហារ ៖ បើយោងតាមផេកផ្លូវការរបស់ រាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ឱ្យដឹងថា, “ជ្រូកព្រៃ” ក្នុងទិសដៅនៃការអភិរក្សព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានចិញ្ចឹមជ្រូកព្រៃដើម្បីបង្កាត់ពូជ និងអភិរក្ស។ ក្រៅពីនោះឧទ្យានក៏បានចិញ្ចឹមប្រើស មាន់ព្រៃ និងគ្រោងចិញ្ចឹមទន្សាយ និងសត្វព្រៃផ្សេងទៀត នៅស្រុកឆែប ខេត្តព្រះវិហារ។
រាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា, កន្លងមកអ្នកភូមិនៅតំបន់ក្បែរឧទ្យាន និងសប្បុរសជន បានផ្តល់ និងលែងសត្វមួយចំនួនក្នុងឧទ្យាន ដូជា ពស់ថ្លាន់ ទន្សង ប្រើស និងទន្សាយ។
ឧទ្យានសូមស្វាគមន៍បងប្អូនរស់នៅតំបន់ក្បែរឧទ្យានដែលចាប់បានសត្វព្រៃ មេត្តាប្រគល់ជូនឧទ្យានចិញ្ចឹម ឬលែងដើម្បីអភិរក្សដល់កូនចៅជំនាន់ក្រោយ។
ឧទ្យានសង្ឃឹមថា កូនចៅជំនាន់ក្រោយនឹងស្គាល់ពូជសត្វព្រៃមួយចំនួនដែលជិតផុតពូជ ដោយផ្តើមចេញពីការអភិរក្សរបស់បងប្អូននៅថ្ងៃនេះ៕
ដោយ ៖ សិលា