ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្រ្តីជើងល្អម្នាក់ លួចបានម៉ូតូមួយគ្រឿងពីខេត្តប៉ៃលិនយកទៅបញ្ចាំនៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តប៉ៃលិន ៖ កម្លាំងនគរបាលស្រុកសាលាក្រៅ បានឃាត់ខ្លួនស្រ្តីជើងល្អម្នាក់ដែលលួចបានម៉ូតូមួយគ្រឿងរួចយកទៅបញ្ចាំដល់ស្រុកកំរៀង ខេត្តបាត់ដំបង។

ការឃាត់ខ្លួនស្រ្តីជើងល្អរូបនេះប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១  ក្រោយលួចបានម៉ូតូអ្នកភូមិ១គ្រឿងម៉ាកហុងដា Zommer X យកទៅបញ្ចាំបន្តនៅហាង៨៨ ស្ថិតនៅភូមិឡែម ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២១។

សមត្ថកិច្ចនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា ក្រោយសមត្ថកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះជាម្ចាស់ម៉ូតូ ក៏ធ្វើការស្រាវជ្រាវពេញមូយថ្ងៃទើបឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ សិទ្ធិ ធា ភេទ​ស្រី​ អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្ន នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឃាត់នៅចំណុចផ្លូវទី២ ខាងស្ដាំដៃ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យទៅចង្អុលបង្ហាញ ទីតាំងដើម្បីយកម៉ូតូនៅហាងបញ្ចាំយីហោ៨៨ នៅឡែមស្រុកកំរៀងយកម៉ូតូប្រគល់ជូនជនរងគ្រោះវិញ ។បន្ទាប់មកទៀតទើបនាំខ្លួនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖