ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ចោរឆក់​កាបូប​បាន​២​នាក់ ឯ ម្នាក់ទៀតរត់គេចខ្លួនពេលធ្វើសកម្មភាព

ចែករំលែក៖

​ភ្នំពេញ​៖ ជនសង្ស័យ២នាក់ត្រូវបានចាប់ខ្លួន នេះបេី​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក​ នៅថ្ងៃអង្គារ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២១។ 

សមត្ថកិច្ចបានឱ្យដឹងថា​ ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ក្រសួងមហាផ្ទៃ​ ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌទួលគោក​បានដេញតាម​ចាប់ឃាត់ខ្លួនជនសង្ស័យ​២​នាក់ ក្នុងចំណោម​បក្សពួក​៣​នាក់បាន​ភ្លាមៗ ខណ​:​ពួកគេជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​យកកាបូបពី​នារី​ម្នាក់​នៅ​ចំណុច​ភ្លើងស្តុ​ប​ដេ​អិន ។ ករណីនេះបានកើតឡើងកាលពី​វេលា​ម៉ោង​ជិត​៨យប់​ថ្ងៃទី​១ ខែវិច្ឆិកា ស្ថិតនៅតាម​បណ្ដោយ​ផ្លូវលេខ៥២៨​ក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​យោងតាមរបាយការណ៍ដដែល​បានបន្តថា​ មុនពេល​កើតហេតុ​គេ​បានឃើញ​នារី​រងគ្រោះជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​លេខ២១៥ ខណៈ​មកដល់​ចំណុចកើតហេតុនៅជាប់​ភ្លើងស្តុ​ប​ដេ​អិន ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មានគ្នា​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១CC-៧៦៥៧ ជិះ​មកពី​ក្រោយ​ក៏​ឈោង​ដៃ​ទៅ​ឆក់​យកកាបូប​ពី​នារី​រូបនោះ  រួច​ជិះ​ម៉ូតូរត់គេចខ្លួន​តែ​ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ក្រសួងមហាផ្ទៃ​ឃើញ​ទាន់​ក៏​ប្រដេញ​តាម​ពីក្រោយ និង​ទាក់ទង​តាម​វិទ្យុ​ទៅខាង​សមត្ថកិច្ច​ខណ្ឌទួលគោក​ដើម្បី​ឱ្យជួយ​ស្ទាក់​។បន្ទាប់មក​ជនសង្ស័យ​បានជិះ​ម៉ូតូមកដល់​ផ្លូវ​លេខ៥២៨​ចំណុច​ជាប់​នឹង​សាលា​វេ​ស្ទេ​ន ក៏ត្រូវ​ឃាត់ខ្លួន​បាន​២​នាក់ ចំណែក​បក្ខពួក​ម្នាក់ទៀត​រត់​គេ​ខ្លួន​រួច។​

​ក្រោយ​ឃាត់​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​ធ្វើការ​សួរនាំ​និង​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕​

ដោយ៖ អរុណរះ


ចែករំលែក៖