ខេត្តបន្ទាយមានជ័យ៖ ជ្រូកកណ្ដុរក្លាស្សេចំនួន ១៦០ក្បាលដឹកតាមរថយន្ត១គ្រឿងនាំចូលតាមច្រករបៀងចេញពីប្រទេសថៃត្រូវ ក្រុមអន្តរាគមន៍សហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យឃាត់បាននៅវេលាម៉ោង១១ នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
មន្ត្រីចម្រុះបានប្រាប់ថានៅយប់នោះកម្លាំងបានចេញស្ទាក់បាប់បានរថយន្ត១គ្រឿងម៉ាក សាំយ៉ុង ពណ៌សំបកឳឡឹកពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1140 នៅត្រង់ចំណុចមុខវត្តខ្លែងពណ៌ ភូមិខ្លែងពណ៌ ឃុំស្លក្រាម ស្រុកស្វាយចេក អ្នកបើកមានឈ្មោះ យនសាម៉េត អាយុ ៣៧ឆ្នាំមានទីលំនៅ នៅភូមិស្រឡៅជ្រុំ ឃុំ សិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយពីឃាត់រថយន្តហើយកម្លាំងចម្រុះឆែកឆេក្នុងរថយន្តរកឃើញ ជ្រូកក្លាស្សេចំនួន ១៦០ក្បាល។
កម្លាំងចម្រុះបានបញ្ជាក់ថាក្រោយពីពិនិត្យជាក់ស្ដែងឃើញថាពុំមានលិខិតអនុញ្ញាតិដឹកជញ្ជូននិងមានការដឹកជញ្ជូនមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មានការប្រែប្រួលសភាពដើម និងមានក្លិនស្អុយ ទើបមន្ត្រីចម្រុះសម្រេចដុតកំទេចចោល នៅវេលាម៉ោង ១២ និង ៣០នាទី រសៀល នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២១ តែម្តង ។កម្លាំងចម្រុះបានថាបណ្ដាអាជីវករមួយចំនួនតូចនៅតែបន្តបំពានក្នុងការទិញជ្រូកមិនសុច្ចរិតកណ្ដាលឲ្យច្រករបៀងនៅតាមបណ្តោយបន្ទាត់ព្រំដែនខ្មែរ ថៃ ត្រូវបានក្រុមឈ្មួញខុសច្បាប់នៅតែលួចដឹកជ្រូកក្លាស្សេនាំចូលដោយគ្មានការត្រួតពិនិត្យយកមកលក់ក្នុងទីផ្សារ ដែលជាហេតុបង្កការលំបាកក្នុងការទប់ស្កាត់និងបង្ក្រាបអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាយថាហេតុដល់សុខភាពសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាដើម។ ចំណែកម្ចាស់រថយន្តនិងរថយន្តកម្លាំងចម្រុះយកទៅចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ វណ្ណា