ព័ត៌មានទាន់ហេតុការណ៍៖

«កាកបាទក្រហមកម្ពុជា​ ចូលរួមទទួលខុសត្រូវ​ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»​

ចែករំលែក៖

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា​ ដែលមាន​ ហ្លួងម៉ែ​ នរោត្តម​ មុនិនាថ​ សីហនុ​ ជាព្រះប្រធានកិត្តិយស​ និង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ នៅថ្ងៃសុក្រ​ ទី​ ៥​ ខែវិច្ឆិកា​ ឆ្នាំ២០២១នេះ​ បានរៀបចំកិច្ចពិភាក្សាស្តីពី​ «កាកបាទក្រហមកម្ពុជា​ ចូលរួមទទួលខុសត្រូវ​ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ដែលមានវាគ្មិន​ ៤នាក់​ ជាតំណាងសាខាកាកបាទក្រហមកម្ពុជា​ អាជ្ញាធរមូលដ្ឋាន​ អ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហមកម្ពុជា​។ 

ក្នុងកិច្ចពិភាក្សានេះ​ មានការអញ្ជេីញចូលរួមជាអធិបតី​ និងផ្តល់សុន្ទរកថាគន្លឹះពី​ លោកស្រី ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ និងអញ្ជេីញចូលរួមធ្វេីជាអ្នកសម្របសម្រួលដោយ​ លោកស្រី សន​ ម៉ារ៉ាដា​ រដ្ឋលេខាធិការ​ ក្រសួងព័ត៌មាន​ និងជាសមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា​។ 

ខ្លឹមសារជាសារវន្តនៃកិច្ចពិភាក្សានេះ​ បានបង្ហាញពីប្រតិបត្តិការ​ ការខិតខំប្រឹងប្រែង​ និងការប្តេជ្ញាចិត្តរបស់​កាកបាទក្រហមកម្ពុជា​ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​ ចាប់តាំងពីវិនាទីដំបូងដែលវីរុសកូវីដ-១៩​មួយនេះ​ បានចាប់ផ្តេីមឆ្លងរាលដាលជាសកល​ បាននិងកំពុងធ្វេីឱ្យមនុស្សរាប់លាននាក់បាត់បង់ជីវិត​ ព្រមទាំងសង្គម-សេដ្ឋកិច្ចពិភពលោកទាំងមូលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត​ ហេីយរហូតមកដល់ពេលបច្ចុប្បន្ននេះ​ តម្រូវឱ្យយេីងទាំងអស់គ្នាត្រូវតែខិតខំបន្សាំខ្លួន​ រៀនរស់តាមគន្លងប្រក្រតីភាពថ្មី៕

ដោយ ៖ សិលា


ចែករំលែក៖