ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសំណេះសំណាលសួរសុខទុក្ខ និងបំពាក់ឋានន្តរសក្តិ ជូនយោធិនដែលត្រូវដាក់ឲ្យចូលនិវត្តន៍ឆ្នាំ ២០២១ របស់កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១ម្សិលមុិញ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ១២៨ បានចូលរួមជាអធិប តី ក្នុងពិធី ពិធីសំណេះសំណាលសួរសុខទុក្ខ និងបំពាក់ឋានន្តរសក្តិ ជូនយោធិនដែលត្រូវដាក់ឲ្យចូលនិវត្តន៍ឆ្នាំ ២០២១ របស់កងពលតូចអន្តរាគមន៍លេខ ១២៨ ។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានថ្លែងនូវការកោតសរសើរចំពោះស្នាដៃជាគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន របស់បងប្អូនដែលបាន ពុះពារការលំបាក គ្រោះថ្នាក់ ឧបសគ្គគ្រប់បែបយ៉ាង ហ៊ានពីជីវិតដើម្បី បុព្វហេតុការពារ ជាតិមាតុភូមិ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ មៀចសាមុត បានធ្វើពិធី បំពាក់ឋានន្តរសក្តិនិងប្រគល់ជូនអំណោយ ជូន យោធិនដែល ត្រូវដាក់ឲ្យ ចូលនវត្តន៍ ចំនួន0៩នាក់។

ក្នុងឱកាសនោះដែរក្នុងនាម មេបញ្ជាការកងទ័ពជើងគោក  លោកឧត្តមសេនីយឯក ហ៊ុនម៉ាណែត បានឧបត្ភម្ភថវិកាជូនចំពោះយោធិនដែលត្រូវចូលនិវត្តន៍ ក្នុងម្នាក់ ២០ម៉ឺនរៀល និង ឧត្តសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោភូមិភាគទី១បានឧបត្ភម្ភថវិកា ក្នុងម្នាក់ ១០ម៉ឺនរៀល លោកឧត្តមសេនីយ៍ទោ មៀចសាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ១២៨ ឧបត្ភម្ភថវិកា ក្នុងម្នាក់ ១០ម៉ឺនរៀល អង្ករ១ បេ និង គ្រឿង ឧបភោគបរិភោគ មួយចំនួនផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖