ម្ចាស់ជើងឯកអូឡាំពិក កីឡាការិនី Peres Jepchirchir បានឈ្នះការរត់លើកទី៥០នៃការរត់ម៉ារ៉ាតុងទីក្រុងញូវយ៉កកាលពីថ្ងៃអាទិត្យដោយបានរួចផុតពីសមរភូមិ៣ផ្លូវដ៏រំភើបមុនពេលរត់ទៅកាន់បន្ទាត់បញ្ចប់ទី ហើយមិត្តរួមជាតិកេនយ៉ា កីឡាករ Albert Korir បានឈ្នះការប្រណាំងផ្នែកបុរស។
Jepchirchir គឺជាអត្តពលិកដំបូងគេដែលដណ្ដើមបានមេដាយមាសអូឡាំពិក និងឈ្នះការប្រណាំង 5-borough ដ៏ល្បីល្បាញក្នុងឆ្នាំតែមួយ ខណៈដែលនាងបានឆ្លងផុតវគ្គបញ្ចប់ក្នុងថិរវេលា២ម៉ោង២២នាទី និង៣៩វិនាទី ដោយមិត្តរួមជាតិ Viola Cheptoo និង Ethiopian AbabelYeshaneh បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ និងទី៣។
Jepchirchir ដែលមានពេលត្រឹមតែ១៣សប្តាហ៍នៅចន្លោះការប្រកួតកីឡានៅទីក្រុងញូវយ៉កបាននិយាយថា “បន្ទាប់ពីខ្ញុំឈ្នះការរត់ម៉ារ៉ាតុងអូឡាំពិក ខ្ញុំមិនរំពឹងថានឹងឈ្នះនោះទេ។ ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឱ្យប្រាកដថាខ្ញុំបានបញ្ចប់ការហាត់ប្រាណរបស់ខ្ញុំ ការរៀបចំរបស់ខ្ញុំ ខ្ញុំរីករាយណាស់ថ្ងៃនេះ”។
ចំណែកកីឡាការិនីអាមេរិក Molly Seidel ដែលបានដណ្ដើមបានមេដាយសំរឹទ្ធពីព្រឹត្តិការណ៍ Tokyo Games បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ហើយបានលាតត្រដាងបន្ទាប់ពីការរត់ប្រណាំងថានាងបានបាក់ឆ្អឹងជំនីរពីរកាលពីមួយខែមុន ហើយបានពិចារណាដកខ្លួនចេញ។Seidel បាននិយាយថា “ប្រហែលជាពីរសប្តាហ៍មុន វាពិតជាឈឺចាប់ខ្លាំងណាស់ ហើយវាកំពុងរារាំងសមត្ថភាពរបស់ខ្ញុំក្នុងការធ្វើអ្វីមួយ” ។
ដោយកីឡាករ Korir ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងឆ្នាំ២០១៩ បានតាមពីក្រោយ៥២ វិនាទី នាំមុខនៅពាក់កណ្តាលផ្លូវប៉ុន្តែបានបង្កើតការនាំមុខ១៧វិនាទីវិញតាមរយៈចម្ងាយ៣៥គីឡូម៉ែត្រ។
Korir ដែលមិនបានចូលរួមប្រកួតកាលពីឆ្នាំមុនបាននិយាយថា “នៅឆ្នាំ 2021 យើងមានការហ្វឹកហាត់ខ្លះ ការប្រណាំងមួយចំនួនត្រូវបានលុបចោល ប៉ុន្តែយើងបន្តហ្វឹកហាត់។ នៅពេលដែលខ្ញុំមានឱកាសទៅប្រណាំងនៅញូវយ៉ក ខ្ញុំបានខិតខំប្រឹងប្រែងបន្ថែមទៀត”។
ស្ថិតក្រោមសីតុណ្ហភាពបានហក់ឡើងប្រហែល៤០ដឺក្រេ នៅលើកោះ Staten នៅពេលចាប់ផ្តើមការរត់ម៉ារ៉ាតុងនៅម៉ោង ៨ព្រឹក បន្ទាប់ពីបានផ្អាកអស់រយៈពេលមួយឆ្នាំដោយសារជំងឺរាតត្បាត COVID-19 ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)