ព័ត៌មានទាន់ហេតុការណ៍៖

អវកាសយានិកនារីចិនចេញមកក្រៅលំហលើកដំបូង!(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការរបស់ខ្លួនថា នាល្ងាចថ្ងៃទី៧ខែវិច្ឆិកា ក្រុមអវកាសយានិកនៃShenzhou 13 បានចេញពីយានអវកាសលើកដំបូង។

ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបន្តថា លោកZhai Zhigang និងលោកស្រីWang Yaping បានស្លៀកសម្លៀកបំពាក់ចេញក្រៅយានអវកាសជំនាន់ថ្មីរបស់ចិន“Feitian” និងបានចាកចេញពីម៉ូឌុលស្នូលTianhe ដោយជោគជ័យ។ លោកZhai Zhigang ដែលជាអវកាសយានិកចិនដំបូងគេបានចេញពីយានអវកាសម្តងទៀតដែលមានគម្លាតកាលពីលើកទី១ចំនួន១៣ឆ្នាំ ហើយលោកស្រីWang Yapingគឺជាស្ត្រីចិនដែលបានបោះជំហានទី១នៅលំហអាកាស៕

ដោយ ៖ សិលា


ចែករំលែក៖