ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ជ្រើសរើសយុវជន នឹងសិស្សានុសិស្សចូលរៀនដោយឥតគិតថ្លៃ នៅសាលាទេសចរណ៍និងបដិសណ្ឋារកិច្ចវីត (WYTHS) !

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីជូនដំណឹងលេខ ៤៥៧ សជណ អគឧ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពីការជ្រើសរើសយុវជន នឹងសិស្សានុសិស្សចូលរៀនដោយឥតគិតថ្លៃ នៅសាលាទេសចរណ៍និងបដិសណ្ឋារកិច្ចវីត (WYTHS) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២។

ដើម្បីចូលរួមលើកកម្ពស់ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យឆ្លើយតប ទាំងបរិមាណ និងគុណភាព និងដើម្បីត្រៀមទទួលភ្ញៀវទេសចរនាពេលខាងមុខ ក្រសួងទេសចរណ៍ សូមជូនដំណឹង ដល់យុវជន និងសិស្សានុសិស្សទាំងអស់ឲ្យបានជ្រាប់ថា ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយសាលា ទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត (WYTHS) នឹងធ្វើការជ្រើសរើសយុវជន និងសិស្សានុសិស្ស ដែលពុំមានលទ្ឋភាព បន្តការសិក្សា និងមានចំណាប់អារម្មណ៍បន្តសិក្សាលើជំនាញទេសចរណ៏ និងបដិសណ្ឋារកិច្ច ដើម្បីចូលរៀនដោយ ឥតបង់ថ្លៃ (អាហារូបករណ៍១០០%) ចំនួន ១២៥កន្លែង លើជំនាញដូចខាងក្រោមតាមសេចក្តីជូនដំណឹង ៖

ចំពោះព័ត៌មានបន្ថែមផ្សេងៗទៀត សូមធ្វើការទាក់ទងរៀងរាល់ម៉ោងធ្វើការ៖

នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍

លេខទូរស័ព្ទ៖ 093 792 750/ 078 899 919 សាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត (WYTHS)

លេខទូរស័ព្ទ៖ 015 471 173/ 061 471 173 ៕

ដោយ ៖ សិលា


ចែករំលែក៖