ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកកៀរម៉ូតូបណ្តាលឱ្យជ្រុលទៅបុកកន្ទុយរថយន្តចតលេីចិញ្ចេីមផ្លូវបោកក្បាលស្លាប់បុរសម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូទៅយកកូននៅកន្លែងធ្វេីការស្រាប់តែមានរថយន្តមិនចាំម៉ាកបេីកមកកៀរបណ្តាលឱ្យជ្រុលចង្កូតទៅបុកកន្ទុយរថយន្តចតចោលលេីចិញ្ចេីមផ្លូវបណ្តាលឱ្យបោកក្បាលរងរបួសធ្ងន់ហេីយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីយប់​ ថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នៅចំណុចខាងត្បូងច្រកចូលវត្តពោធិ៍វ័ន​ តាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ​ ក្នុងភូមិត្រពាំងធ្នង់​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។ 

ជនរងគ្រោះឈ្មោះផន​  ឌឹម​ ភេទប្រុសអាយុ៥៣ឆ្នាំ​ ស្នាក់នៅភូមិត្រពាំងអញ្ចាញ​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រមួយគ្រឿងបានមកឈប់នៅចំណុចកេីតហេតុ រួចដោះកន្ទុយសណ្តោងទុកចោលនៅចិញ្ចេីមផ្លូវក្នុងទិសដៅពីជេីងទៅត្បូងហេីយបេីកក្បាលរថយន្តទៅបាត់ទៅ​  ។ លុះមកដល់វេលាកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកBeat ពណ៌ខៀវលាយស​ ពាក់ស្លាកលេខភ្នំពេញ1GX-4013 ធ្វេីដំណេីរតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះក្នុងទិសដៅពីជេីងទៅត្បូងទាំងមេឃកំពុងធ្លាក់ភ្លៀង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងបេីកបរមកពីក្រោយហេីយបានកៀរម៉ូតូជនរងគ្រោះបណ្តាលឱ្យម៉ូតូរេចង្កូតទៅបុកកន្ទុយរថយន្តដែលគេចតចោលពេញទំហឹងធ្វើឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ធ្ងរ។ 

ប្រភពដដែលបានបន្តថា​ ភ្លាមៗនោះជនរងគ្រោះក៏ត្រូវរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ ហើយបានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​។ ចំណែកម៉ូតូនិងកន្ទុយរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំស្វែងរកម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖