ព័ត៌មានទាន់ហេតុការណ៍៖

ទាហានឆ័ត្រយោងរុស្ស៊ីពីរនាក់ស្លាប់ពេលចូលរួមធ្វើសមយុទ្ធនៅជិតព្រំដែន Belarus-Poland

ចែករំលែក៖

ទាហានឆ័ត្រយោងរុស្ស៊ីពីរនាក់ស្លាប់ នៅក្នុងគ្រោះថ្នាក់ពេលចូលរូមហ្វឹកហាត់នៅតំបន់ព្រំដែនប្រទេស បេឡារ៉ូស និង ប៉ូឡូញ ដែលជាតំបន់កំពុងប្រឈមភាពតានតឹងដោយសារតែរលកជនភៀសខ្លួនសម្រុកទៅកាន់ទីនោះ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ខ្យល់ខ្លាំងនិងបញ្ហាបច្ចេកទេសឆ័ត្រយោង ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ ស្លាប់ទាហានពីរនាក់ ក្នុងសមយុទ្ធរួមរវាងរុស្ស៊ីនិងប៉ូឡូញ ជិតព្រំដែនប្រទេសប៉ូឡូញនៅថ្ងៃទី ១២ខែវិច្ឆិកា។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ទាហានម្នាក់បានព្យាយាមជួយសង្គ្រោះទាហានម្នាក់ទៀតរហូតដល់នាទីចុងក្រោយ ជាមួយឆ័ត្រយោងបម្រុង ប៉ុន្តែដោយសារតែធ្លាក់មកជិតដល់ដី ទើបមិនអាចជួយទាន់ពេលវេលា។
តាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី ទាហានពីរនាក់ដែលបានស្លាប់នោះគឺជាទាហានកិច្ចព្រមព្រៀង ប៉ុន្តែទាហានទាំងពីរនោះមានបទពិសោធខ្ពស់ និង សញ្ញាបត្រស្តីពីការហ្វឹកហាត់លោតឆ័ត្រយោងយ៉ាងស្ទាត់ជំនាញ។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១២ខែវិច្ឆិកា ទាហានឆ័ត្រយោងរុស្ស៊ីប្រមាណ២៥០ នាក់ចូលរួមធ្វើសមយុទ្ធរួមជាមួយប្រទេសបេឡារ៉ូស ដោយមានយុទ្ធសាស្ត្របំពេញភារកិច្ចនៅទីតាំងភូមិសាស្ត្រស្មុគស្មាញ និងការលោតឆ័ត្រយោង៕

ដោយ៖ធីរីណា(រូបថត៖Sputnik)


ចែករំលែក៖