ការប្រកួតក្របខ័ណ្ឌកំពូលរបស់ប្រទេសអង់គ្លេស Premier League នឹងសម្រាករយៈពេល៧សប្តាហ៍សម្រាប់រដូវកាលថ្មី ហើយការចាប់ផ្តើមឡើងវិញមួយសប្តាហ៍ក្រោយនៅថ្ងៃ Boxing Day 2022 គឺនៅថ្ងៃបុណ្យគ្រីស្មាស។
ជាមួយនឹងការប្រកួត World Cup មានរយៈពេល២៨ថ្ងៃ ការប្រកួតជុំ១៦ក្រុមចុងក្រោយនៃ League Cup នឹងប្រព្រឹត្តទៅនៅពាក់កណ្តាលសប្តាហ៍មុនបុណ្យណូអែល ហើយការប្រកួតនៅថ្ងៃទី២៦ ខែធ្នូនឹងឃើញការប្រកួតលីគកំពូលឡើងវិញក្នុងអំឡុងពេលពិធីបុណ្យនេះ។ នេះជាការបំបែកការប្រកួតបន្ទាប់ពីការបញ្ចប់នៃការប្រកួតនៅចុងសប្តាហ៍នៃ១២-១៣ ខែវិច្ឆិកា។
រដូវកាលនេះដូចដែលបានបង្ហាញដោយ Sun Sport ក្នុងខែកញ្ញា នឹងបញ្ចប់នៅថ្ងៃអាទិត្យទី២៨ ខែឧសភា ជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃសៅរ៍បន្ទាប់ ហើយមួយសប្តាហ៍មុនការប្រកួត Champions League វគ្គផ្តាច់ព្រ័ត្រ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់ Premier League បាននិយាយថា “កាលបរិច្ឆេទនៃរដូវកាល Premier League 2022-2023 ត្រូវបានបញ្ជាក់ហើយ។ រដូវកាលត្រូវបានកែសម្រួលដើម្បីសម្រួលដល់ការប្រកួត FIFA World Cup Qatar 2022 ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលប្រតិទិនក្នុងស្រុក”។
អ្នកនាំពាក្យរបស់ Premier League បានបន្តថា “រដូវកាល Premier League នឹងចាប់ផ្តើមនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ ការប្រកួតជុំទី១៦នឹងក្លាយជាការប្រកួតចុងក្រោយដែលលេងនៅចុងសប្តាហ៍នៃថ្ងៃទី១២-១៣ ខែវិច្ឆិកា មុនពេលការប្រកួតចាប់ផ្តើមនៅថ្ងៃចន្ទ១៤ ខែវិច្ឆិកា។ លីគនឹងបន្តឡើងវិញនៅថ្ងៃ Boxing Day បន្ទាប់ពីការប្រកួត FIFA World Cup Final ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី១៨ ខែធ្នូ ឆ្នាំ២០២២។ ការប្រកួតជុំចុងក្រោយនៃយុទ្ធនាការនឹងត្រូវលេងនៅថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៣ នៅពេលដែលការប្រកួតទាំងអស់នឹងចាប់ផ្តើមក្នុងពេលដំណាលគ្នាដូចធម្មតា”។
លីគកំពូលអង់គ្លេសបានយល់ស្របថា រដូវកាលនេះនឹងចាប់ផ្តើមនៅដើមឆ្នាំ ដោយសារការប្រកួត World Cup រដូវរងារនឹងចាប់ផ្តើមនៅថ្ងៃទី២១ខែវិច្ឆិកា។ រដូវកាលនេះនឹងរួមបញ្ចូលទាំងថ្ងៃប្រកួតចុងសប្តាហ៍ចំនួន៣៤, ពាក់កណ្តាលសប្តាហ៍ចំនួន៣ និង១ជុំថ្ងៃឈប់សម្រាក ហើយនឹងនៅចុងសប្តាហ៍សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup។
ក្របខ័ណ្ឌ Premier League បានព្យាយាមរក្សារដូវកាលក្រោយឱ្យសមស្របតាមដែលអាចធ្វើទៅបានតាមទម្រង់ធម្មតា ខណៈដែលរួមបញ្ចូលការសម្រាកដែលត្រូវការសម្រាប់ការប្រកួត World Cup ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២២ខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ The sun)