ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកបេតុងប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទៅបុករថយន្តដឹកកម្មកររបួសធ្ងន់ស្រាល១៩នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានកម្មករកម្មការិនីប្រុសស្រី១៩នាក់បានរងរបួសធ្ងន់និងស្រាលដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តម៉ាកហុីយ៉ាន់ដាយប្រភេទក្រឡុកបេតុងដែលប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តម៉ាកសាំយ៉ុងដឹកកម្មករដែលបើកស្របទិសគ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងក្បាលព្រលប់។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគឺឡូម៉ែត្រលេខ១៥៣និងលេខ១៥៤ ស្ថិតនៅក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។

   សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា កម្មករដែលរងរបួសធ្ងន់និងស្រាលមាន ១-ឈ្មោះឃួន នាម ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិល្បែង ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង,

២-ឈ្មោះឃុត សាវីសា ភេទស្រីអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយប្រហួត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង(រងរបូសស្រាល ),

៣-ឈ្មោះរុន ឆេត ភេទស្រី អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិល្បែង ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (រងរបួសស្រាល), ៤-ឈ្មោះមាស សុីនឿន ភេទស្រី អាយុ៣៨ឆ្នំា ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិថ្នា ឃុំជាមួយគ្នា (រងរបួសស្រាល), ៥-ឈ្មោះសុំ សេត ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិហួតប្រហោង ឃុំជាមួយគ្នា (រងរបួសស្រាល), ៦-ឈ្មោះជ័យ សុីណេត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ ឃុំជាមួយគ្នា(រងរបួសស្រាល), ៧-ឈ្មោះឃុត សាវី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ ស្វាយប្រហួត ឃុំជាមួយគ្នា (រងរបួសស្រាល), ៨-ឈ្មោះមាស សំអឿន ភេទស្រីអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ ឃុំជាមួយគ្នា(រងរបួសស្រាល), ៩-ឈ្មោះរ៉ុន ឆេត ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិល្បែង ឃុំជាមួយគ្នា (រងរបួសស្រាល),

១០-ឈ្មោះយ៉ន ចន្ទថា ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសំឡី ឃុំសំឡី ស្រុកកំពុងរោទ៍ ខេត្តស្វាយរៀង(រងរបួសស្រាល), ១១-ឈ្មោះជា ស្នា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអង្គក្បាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (រងរបួសស្រាល) និងកម្មករ៨នាក់ទៀតក៏រងរបួសស្រាលដែរ

ត្រូវបានដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត។

ចំណែកអ្នកបើករថយន្តប្រភេទក្រឡុកបេតុងបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេ ខណ:ឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់បន្សល់តែរថយន្តម៉ាកហុីយ៉ាន់ដាយប្រភេទក្រឡុកបេតុងពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង៥A-០០៣៥នៅនឹងកន្លែង។

   រីឯអ្នកបើករថយន្តម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកលេខព្រះសីហនុ២A-២៣៧០ដឹកកម្មករមិនត្រូវបានស្គាល់ឈ្មោះនោះទេព្រោះក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗផងដែរ។

  សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែរថយន្តម៉ាកហុីយ៉ាន់ដាយប្រភេទក្រឡុកបេតុងបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទើបមានគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងបែបនេះ។

   ចំពោះវត្ថុតាងរថយន្តទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកជាបណ្តោះអាសន្តនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបញ្ជួនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់៕

ដោយ៖យឹម សុថាន

 


ចែករំលែក៖