ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋបានប្រទះឃើញអាវុធ ចំនួន ៣៣ ដើម ដែលនៅមានគុណភាពល្អ១០០% នៅក្នុងចម្ការមៀនក៏បានរាយការណ៍ជូនសមត្ថកិច្ចការអាវុធហត្ថនារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុច ក្នុងចម្ការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ថាៈ ប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចុះទៅពិនិត្យ បានឃើញអាវុធចំនួន៣៣ដើម ស្ថិតក្នុងចម្ការមៀនមួយកន្លែងតាមបន្ទាត់ព្រំដែន នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សមត្ថកិច្ចអាវុធហត្ថបញ្ជាក់ថាៈអាវុធដែលពលរដ្ឋប្រទះឃើញក្នុងចម្ការមៀនហើយរាយការណ៍ប្រាប់សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធចុះទៅពិនិត្យនោះរួមមានចំនួន៣៣ ដើមជាប្រភេទអាកា (AK)ស្វ័យបត់៣០ដើម បង់៤០បង់ និងអាវុធM79 ចំនួន០៣ ដើម។ សមត្ថកិច្ចបាន បញ្ជាក់ថា បន្ទាប់ពីបានទទួលដំណឹងនេះសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ឲ្យសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ច ខេត្តបាត់ដំបងធ្វើការស្រាវជ្រាវរកប្រភពបន្ថែមទៀត និងបន្តស្រាវជ្រាវរកមុខសញ្ញា ។
អាវុធទាំងអស់ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹករួចហើយ៕
ដោយ ៖ វណ្ណា