ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង អញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង

ចែករំលែក៖

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយក្រុម ប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាល មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋ សរុបចំនួន៤៧៦នាក់ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

លោក ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរឃុំ ភូមិដែលបានខិតខំបំពេញការងារបានយ៉ាងល្អ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាសាធារណៈ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អ ធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ 

ជាមួយគ្នានេះលោកប្រធានគណៈកម្មការ បានផ្តាំផ្ញើដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ និងសហគមន៍ ពិសេសត្រូវរួមសហការគ្នាអនុវត្តវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩។

ក្នុងឱកាសនោះដែរលោក ម៉ម ប៊ុននាង បានឧបត្ថម្ភថវិកាដល់ឃុំព្រែកស្លែងចំនួន ៥០០,០០០រៀល ភូមិទាំង៤ក្នុងឃុំព្រែក ស្លែង ក្នុងមួយភូមិៗទទួលបានថវិកាចំនួន ២០០,០០០រៀល នាយប៉ុស្តិ៍រដ្ឋបាលឃុំថវិកាចំនួន៥០០,០០០រៀល សមាជិកក្រុមប្រឹក្សាឃុំចំនួន៧នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០រៀល,មេភូមិ សមាជិកភូមិចំនួន១២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០,០០០រៀល និងប្រជាពលរដ្ឋចំនួន២៨៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០,០០០រៀល និងឧបត្ថម្ភអង្គពិធីថវិកាចំនួន១,៩៦០, ០០០រៀល ឧបត្ថម្ភថវិកាចំនួន៧០០ដុល្លារអាមេរិក សម្រាប់ទិញវិទ្យុទាក់ទងជូនប្រជាការពារចំនួន២០នាក់ដោយចំណាយ អស់ថវិកាសរុបចំនួន ១២,៨០០, ០០០ រៀល (ដប់ពីរលាន ប្រាំបីសែនរៀល)៕

ដោយ៖ សូរិយា


ចែករំលែក៖