ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ អង្គភាពកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក បាននឹងកំពុងអនុវត្តបទបញ្ជាដ៏របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោក ឱ្យដឹកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ៧៤,៩១៦ អាវ ដើម្បីចែកជូនដល់កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ នៅទូទាំងប្រទេស។
ក្នុងការបំពេញបេសកកម្មដ៏មានតម្លៃនេះ អង្គភាពកងពលតូចដឹកជញ្ជូនលេខ៩០ បានប្រើប្រាស់រថយន្តចំនួន២៤ គ្រឿង កម្លាំងបើកបរចំនួន២៤នាក់ ដឹកចេញពីរាជធានីភ្នំពេញ ទៅគ្រប់យោធភូមិភាគ បញ្ជាការដ្ឋាន កងពលធំ កងពលតូច នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិ៕
ដោយ៖ សូរិយា